កម្ពុជា-ថៃ បានឯកភាពគ្នាផ្លាស់ប្ដូរអ្នកទោសទៅវិញទៅមក ដោយយោងទៅលើការស្ម័គ្រចិត្ត

2023/01/20 11:45:57 pm        324

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកអគ្គរាជទូតថៃ បានឯកភាពគ្នាថា ផ្លាស់ប្ដូរ​អ្នកទោសទៅវិញទៅមកដោយយោងទៅលើការស្ម័គ្រចិត្ត ដោយ​មិន​រង់​ចាំការ​ធ្វើ​បត្យាប័ន។

ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត ឆឺតគៀតអាត់ថាកន ឯកអគ្គរដ្ឋរាជទូតថៃថ្មី ចូលជួប​សំដែង​ការគួរសមនៅវិមានសន្តិភាព​ នាព្រឹកថ្ងៃទី២០មករានេះដែរ ​​សម្ដេចតេជោ ​បានឯកភាពគ្នាជាមួយ​ភាគីថៃ ​ជំរុញឲ្យក្រសួងយុត្តិធម៌​ពិចារណាបញ្ជូន​អ្នកទោស​ដែល​ស្ម័គ្រ​ចិត្ត​ត្រឡប់​ទៅ​ប្រទេស​របស់​គេវិញ​ដោយ​មិន​រង់​ចាំការ​ធ្វើ​បត្យាប័ន ​និងផ្លាស់ប្ដូរ​អ្នកទោសទៅវិញទៅ​មក​ដោយ​យោងទៅ​លើការ​ស្ម័គ្រចិត្ត។

ជាមួយនោះដែរ សម្តេចតេជោ ​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ និងឯកអគ្គរាជទូត បានឯកភាពគ្នា​ក្នុង​ការជំរុញឲ្យ​គណៈកម្មការព្រំដែនរួម ដើម្បីរៀបចំ​ពិនិត្យ​បង្គោល​ព្រំដែន និងបោះបង្គោលព្រំដែន​ឡើងវិញ ​ព្រមទាំងការដោះមីនចេញ​ពី​ព្រំដែន ​ដើម្បី​សុវត្ថិភាព​របស់​ប្រជាជន​ទាំងសងខាង ​ក្នុងការ​ចេញចូលរកស៊ី ​និងត្រួតពិនិត្យព្រំដែន​នៅ​កន្លែងចាំបាច់​ដើម្បីជំរុញការឆ្លងកាត់របស់​ប្រជាពលរដ្ឋ និងការឆ្លងកាត់ទំនិញជាពិសេស​ដោយ​ចាត់ទុក​ការ​បើកច្រកព្រំដែនស្ទឹងបត់ ​គឺត្រូវធ្វើឱ្យ​លឿន ហើយច្រកផ្សេងៗទៀត​ក៏ត្រូវជំរុញបើក​ដោយ​ពុំរង់ចាំ​កាល​កំណត់នោះទេ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​អំណរគុណ​ចំពោះភាគីថៃ ដែលបានជំរុញការវិនិយោគ ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ​និងអស់​គុណ​ដល់ព្រះអង្គម្ចាស់សុរិនថន ​ដែលបានផ្ដល់​អាហារូបករណ៍​និង​ការ​ហ្វឹកហ្វឺន​ដល់​មជ្ឈមណ្ឌល​កំពង់ឈើទាល​ នៅខេត្តកំពង់ធំ និង​ខេត្តកំពង់ស្ពឺ៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        10
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm