អង្គការសហប្រជាជាតិ បានវាយតម្លៃថា​ កម្ពុជាស្ថិតនៅក្នុងលំដាប់ខ្ពស់ នៃកិច្ចគាំពារ និងការពារកុមារ

2023/01/21 12:01:53 am        407

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានរៀបចំកិច្ចប្រជុំបូកសរុប​លទ្ធផល​ការងារប្រចាំ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្ដបន្ដការងារឆ្នាំ២០២៣ របស់​គណៈកម្មការការពារកុមារ​ថ្នាក់ជាតិ ដើម្បី​ឆ្លុះបញ្ចាំង​លើការអនុវត្តកិច្ចការពារកុមារ នៅសណ្ឋាគារស៊ីស្កេបផាលេស ក្រុងព្រះស៊ីហនុ ​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

ថ្លែងនៅក្នុងឱកាសបិទកិច្ចប្រជុំលោកជំទាវ សម្បត្ដិ សុគន្ធា អគ្គលេខារង នៃអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាជាតិ​កម្ពុជាដើម្បីកុមារ ​បាននិយាយថា ​គណៈកម្មការការពារកុមារថ្នាក់ជាតិ ពិនិត្យឃើញថា ​ការរីកចម្រើនខាងបច្ចេកវិទ្យាបាន​បណ្តាល​ឱ្យ​កុមារងាយ​ប្រឈម​នឹងគ្រោះថ្នាក់​ពី​ការកេងប្រវ័ញ្ច​ និង​រំលោភបំពាន​ផ្លូវភេទ​តាមប្រព័ន្ធអ៊ីនធឺណិត​ អគ្គលេខាធិ ការដ្ឋានក្រុមប្រឹក្សាជាតិ​កម្ពុជាដើម្បីកុមារ ​បានបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួង ​ដើម្បីពិនិត្យ និងផ្តល់យោបល់​លើការ​សិក្សាស្រាវជ្រាវការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា​ (OCSE TWG)។ “យើងបានរួមសហការគ្នាធ្វើផែនការ ​និងអនុវត្ដផែនការបានទទួលជោគជ័យ ហើយត្រូវបានអង្គការ​សហប្រជាជាតិ វាយតម្លៃថា ​កម្ពុជា មានការរីកចំរើនខ្លាំងក្នុងកិច្ចគាំពារកុមារ ដែលយើងបានទៅ​ការពាររបាយការណ៍​ ស្ដីពីការអនុវត្ដសិទ្ធិកុមារនៅអង្គការសហប្រជាជាតិ កាលពីខែឧសភា ឆ្នាំ២០២២”។

ជាមួយគ្នានោះ លោកស្រី កែវ គៀង នាយិការប្រតិបត្ដិអង្គការ ហាហ្គា បានលើកឡើងថា គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ​ឆ្នាំ២០១៩-២០២៩ ​ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា​ ចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ និង​ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅដល់ក្រសួង​ ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការ​មិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិនានា។

ការបង្កើតគណៈកម្មការការពារកុមារថ្នាក់ជាតិ ដើម្បីសម្របសម្រួល និងសហការជាមួយ​ក្រសួង​ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ​ដៃគូរអភិវឌ្ឍន៍ពាក់ព័ន្ធ ​និងផ្នែកឯកជន ក្នុង​គោលបំណងពង្រឹងប្រព័ន្ធកិច្ចការពារកុមារ ​ដើម្បីបង្ការ ទប់ស្កាត់ ការពារ និងលុបបំបាត់រាល់​ទម្រង់​នៃការរំលោភបំពានផ្សេងៗ ​និងអំពើហិង្សាលើកុមារ ​សំដៅបម្រើឧត្តមប្រយោជន៍កុមារ។

លោកស្រី រ័ត្ន ច័ន្ទផល្គុន​ នាយិកាអង្គការលោកតាប៉ាង​ បានឱ្យដឹងថា ​អង្គការ បាននិង​កំពុង​ធ្វើការ​ងារ​ជាមួយកុមារ ​យុវជនងាយរងគ្រោះ ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេនៅ​ក្នុងខេត្ត​ព្រះសីហនុ ផ្តល់ឱកាសដល់ពួកគេនូវជម្រើសជាវិជ្ជមាន ​និងការគោរពសិទ្ធិដោយគ្មានការរើសអើង ដែលមានកុមារជាង ៦០០នាក់។

អង្គការបានធ្វើការងារ រួមមាន ១.កម្មវិធីសហគមន៍តាមមូលដ្ឋាន ២.កម្មវិធីបញ្ជូនកុមារចូល​សាលារៀន ៣.កម្មវិធីសុខភាព ៤.កម្មវិធីការពារសិទ្ធិកុមារ និង​ទូរស័ព្ទបន្ទាន់​សម្រាប់កុមារបំរើ​ការងារ ២៤ម៉ោង ៥.កម្មវិធីចលនាសុវត្ថិភាពកុមារ ៦.កម្មវិធីកាត់បន្ថយគ្រោះថ្នាក់ គ្រឿងញៀន សុរា និងសេវាកម្មផ្ទះរំចង់ (មណ្ឌលបន្សាបគ្រឿងញៀន គ្រឿងស្រវឹង) ៧.កម្មវិធីអប់រំ សិល្បៈ កីឡា និងថែទាំពេលថ្ងៃ ៨.កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ (ភោជនីយដ្ឋានបណ្តុះបណ្តាល "សណ្តាន់" ជួសជុលកង់ ម៉ូតូ អគ្គិសនី និងផលិតផលតាមផ្ទះ) ៩.កម្មវិធីអនាគត ការងារ និងមុខរបរ ១០.កម្មវិធីអប់រំសហគមន៍ និងផ្ទះថែទាំទារក ១១.កម្មវិធីកុមារពិសេស ១២.កម្មវិធីថែទាំជំនួស និងមណ្ឌលស្នាក់នៅបណ្ដោះអាសន្ន៕ អត្ថបទ៖ គង់ ប៊ុនថា

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        80
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        147
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm