អធិការ​ស្រុក​ស្រែអំបិល​ចាត់​កម្លាំង​ប្រចាំការ ​២៤​ម៉ោង​រក្សា​សន្តិសុខ និង​ពន្លត់​អគ្គិភ័យ​

2023/01/21 05:39:06 pm        62

កោះកុង៖ លោក​អធិការ​នគរបាល​ស្រុកស្រែ​អំបិលខេត្តកោះកុង បាន​ចាត់​កម្លាំង​ប្រចាំការ ​២៤​ម៉ោង​លើ​ ២៤​ម៉ោង​ត្រៀម​ការពារ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ពន្លាត់​អគ្គិភ័យ​អំឡុង​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ចិន​-​វៀតណាម​។​

​លោក ហួន នុ​ន អធិការ​នគរបាល​ស្រុកស្រែ​អំបិលបាន​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៣ ​ថា តប​តាម​បទបញ្ជា​របស់​អគ្គស្នងការ​នគរបាល​ជាតិ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង លោក​បាន​ដាក់​ផែនការ​ចាត់ចែង​កម្លាំង​ទៅតាម​គោលដៅ ដើម្បី​ថែរក្សា​សុវត្ថិភាព​ជូន​ពលរដ្ឋ និង​អ្នកទេសចរ ក្នុងន័យ​បង្ក្រាប ឬ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​បាន​ទាន់​ពេល​វេលា​ ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​គ្រប់គ្រង​របស់ខ្លួន​។​ លោក​អធិការនគរបាល​ស្រុកស្រែ​អំបិល​បន្ថែមថា អ្វីដែល​លោក​ចង់ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាងគេ​នោះ គឺ​គ្រោះ​អគ្គិភ័យ​ដែល​អាច​កើតឡើង​តាម​ខ្នង​ផ្ទះ​នីមួយៗ​ អំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​វៀតណាម​។ ប្រសិនបើ​ខ្វះ​ការប្រុងប្រយ័ត្ន និង​ទប់ស្កាត់​។​

​ទាក់ទិន​បញ្ហា​នេះប្រជាពលរដ្ឋ និង​ប្រតិបត្តិ​ករ​សេវា​ទេសចរណ៍​ក្នុងស្រុក​ស្រែអំបិល បាន​គាំទ្រ​ចំពោះ​ផែន​ការ​រក្សាសន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​របស់​កងកម្លាំង​សមត្ថកិច្ច ពិសេស​ការ​ត្រៀម​ពន្លាត់​អគ្គិភ័យ​តែម្តង​។​ ទាំង​ប្រជាពលរដ្ឋ និង​អាជីវករ​សុទ្ធតែ​បាន​អះអាង​ថា នឹង​ចូលរួម​គោរព​អនុវត្ត​ទៅតាម​ការណែនាំ​របស់​អាជ្ញាធរ​សមត្ថកិច្ច ដើម្បី​សុខ​សុវត្ថិភាព​ទាំង​អស់​គ្នា​ក្នុង​ឱកាស​សប្បាយ​រីករាយ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​វៀតណាម​នេះ​។​

​លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២៣​ កន្លងទៅ ធ្លាប់​បាន​ណែនាំ​ដល់​រដ្ឋបាល​ក្រុង​ស្រុក មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ពិសេស​ប្រជាពលរដ្ឋ​ពី​វិធានការ​ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និង​ទប់ស្កាត់ និង​ប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​ជាយថាហេតុ។ ដោយ​ហាម​ដុត​ផាវ កាំជ្រួច​គ្រប់​ប្រភេទ​ដែល​ជា​ប្រភព​នៃ​អគ្គិភ័យ ឬ​រំខាន​ដល់​អ្នក​ដ​ទៃ ព្រមទាំង​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​៕

អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am       
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        116
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm