ពលរដ្ឋ​ខ្មែរ​កាត់​ចិន​តាម​ផ្ទះ តាម​មូលដ្ឋាន​អាជីវកម្ម ធ្វើ​ពិធី​សែន​ចូលឆ្នាំ​ចិន​តាម​ទំនៀមទម្លាប់​ដូនតា​

2023/01/21 08:18:30 pm        208

កណ្តាល៖ នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២៣ ​នេះ​ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន វៀតណាម បណ្តា​ពលរដ្ឋ​ខ្មែរ​កាត់​សែ​ស្រ​ឡាយ​ចិន វៀតណាម នៅតាម​ផ្ទះ តាម​ហាង និង​តាម​មូលដ្ឋាន​អាជីវកម្ម​នានា គឺ​បាន​រៀបចំ​ពិធី​សែន​ចិន​ចូលឆ្នាំ​ចិន​ទៅតាម​ទំនៀម​ទម្លាប់​ជីដូន​ជីតា ដើម្បី​នាំ​លាភសំណាង មានការ​ងារ​ល្អ​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ​បងប្អូន​របស់គេ​។​

​បើ​តាម​បណ្តា​ពលរដ្ឋ​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​បាន​ថ្លែងប្រាប់​ BTV ថា នៅ​ក្នុង​ឱកាស​ថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ចិន​ថ្ងៃ​ទី​១​ នេះ នៅ​ពេល​ព្រឹក​យើង​រៀបចំ​តុបតែង​ផ្ទះ រៀបចំ​ទីតាំង ម្ហូបអាហារ​ផ្លែឈើ ធ្វើ​ពិធី​សែន​ចូលឆ្នាំ​ចិន​ទៅតាម​ទំនៀម​ទម្លាប់​​ជីដូន​ជីតា​របស់គេទៅតាម​លំដាប់ ហើយ​នៅ​ពេល​ល្ងាច​រៀបចំ​ជួបជុំ​គ្រួសារ សាច់ញាតិ​ជិត​ឆ្ងាយ​ជូនពរ​គ្នា​ទៅវិញទៅមក និង​ពិសា​អាហារ​ជុំ​គ្នា​។​ ​សូម​បញ្ជាក់​ថា ក្រៅពី​ការ​សែនព្រេន នៅមាន​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​ពលរដ្ឋ​កាត់​សែ​ចិន​និយមធ្វើ​នៅ​ថ្ងៃ​ចូលឆ្នាំ​មាន​ដូចជា ការ​ដុត​ផាវ ការចែក​អាំង​ប៉ាវ ចំណីអាហារ​ដល់​គ្នា​ទៅវិញទៅមក ជូនពរ​គ្នា​ទៅវិញ​ឲ្យ​មាន​លាភ​ហូរ​ចូល​គ្រួសារ​របស់​ពួកគេ​កាន់​តែ​ច្រើន​ដូចគ្នា​។​

យ៉ាងណាក៏ដោយក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ​ដែរ អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​អំពាវនាវ​ពលរដ្ឋ​កាត់​សែ​ចិន វៀតណាម ដែល​ធ្វើ​រៀបចំ​ពិធី​សែន​តាម​ផ្ទះ តាម​ហាង តាម​មូលដ្ឋាន​អាជីវកម្ម​នានា​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ចំពោះ​បញ្ហា​ការអុជ​ភ្លើង ធូប ទៀន និង​ការ​ដុត​ក្រដាសសែន ភ្លើង​ចង្ក្រាន និង​ចរន្ត​អគ្គិសនី ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ​។ ដោយឡែក​ការ​ដុត​ក្រដាស​សែន​ត្រូវ​ប្រើ​ធុង​ដែក ឬ​ឆ្នាំងដី​ដើម្បី​ដុត ហាម​ដាច់ខាត​មិន​ឱ្យ​ដុត​លើ​ចិញ្ចើម​ផ្លូវ ឬ​ទ្រូងផ្លូវ​សាធារណៈ​ឡើយ៕​

អត្ថបទ៖ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm        2
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        95
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល

2026/07/25 12:37:15 pm
​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm