ឯកឧត្តម វង សូត ណែនាំ​ក្រុមការងារ​ជីក​ស្ដារ​ប្រឡាយ​ត្រូវ​ធ្វើតាម​លក្ខណៈ​បច្ចេកទេស​ធានា​ដល់​ការរំដោះ​ទឹក

2023/01/21 09:21:16 pm        1.0 K

ស្វាយរៀង៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន ​និង​យុវនីតិសម្បទា ក្នុងពេល​ចុះ​ពិនិត្យ​ការងារ​ជីក​ស្ដារ​ប្រឡាយ​រំដោះ​ទឹក​នៅ​ជុំវិញ​ផ្ទះ​អតីត​យុទ្ធជន ​៤០០​ខ្នង​ក្នុង​ភូមិ​ជីកដី ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាសហែក ខេត្តស្វាយរៀង​ថ្ងៃទី​២១ មករា ឆ្នាំ​២០២៣ នេះ​បាន​ណែនាំ​ដល់​ក្រុមការងារ​ជីក​ស្ដារ​ប្រឡាយ​រំដោះ​ទឹក​ត្រូវ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ប្លង់​គោល​ ដើម្បី​ធានា​ដល់​ការ​រំដោះ​ទឹក ​និង​សំណល់​រាវ​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា ​គោលនយោបាយ​លើកកម្ពស់​សុខុមាលភាព​របស់​អតីត​យុទ្ធជន​គ្រួសារ អតីត​យុទ្ធជន​ត្រូវ​បាន​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់ ពិសេស​ជម្រក​ស្នាក់នៅ ក្នុង​នោះ​ខេត្ត​ស្វាយរៀង​ត្រូវ​បាន​រាជរដ្ឋាភិបាល​ផ្ដល់​ផ្ទះ​ចំនួន ​៤០០​ខ្នង​សម្រាប់​អតីត​យុវជន គ្រួសារ​អតីត​យុទ្ធជន និង​គ្រួសារ​មានគុណ​បំណាច់​ចំពោះ​ប្រទេសជាតិ ក្នុង​នោះ​រដ្ឋ​បាល​ខេត្ត​រួម​ និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ស្រុក ក្រុង​បាន​ចូលរួម​ឧបត្ថម្ភ​បន្ថែម​លើ​ស្បៀងអាហារ ​ពូជ​ដំណាំ​ ពូជ​សត្វ ​ដើម្បី​ធ្វើ​ការ​ដាំដុះ ​និង​ចិញ្ចឹម ​សំដៅ​កែ​លំអ​បន្ថែម​លើ​របប​ដែល​រាជរដ្ឋាភិបាល​ឧបត្ថម្ភ ជាក់ស្ដែង​ថ្ងៃនេះ​ក្នុងនាម​រូប​ខ្ញុំ​ផ្ទាល់ ក្រុម​គ្រួសារ និង​សហការី​បាន​ផ្ដល់​ថវិកា​ចំនួន ​១​ម៉ឺន ​៧​ពាន់​ដុល្លារ​សម្រាប់​ជីក​ស្តារ​ប្រឡាយ​រំដោះ​ទឹក​ចេញពី​ភូមិ​ជា​សក្ខីភាព។ ​

​អតីត​ព្រិន្ទបាលឯក ម៉ី ស៊ឿ​ន និង​លោក ព្រំ សា​វី យុទ្ធជន​ពិការ​បាន​មាន​ចំណាប់អារម្មណ៍​ដោយ​សំដែង​នូវ​ការ​សប្បាយ​រីករាយ​ ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​ផ្តល់​ទីជម្រក​ស្នាក់នៅ ពិសេស​ថ្ងៃនេះ​តាមរយៈ​ឯកឧត្ដម ​វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​ និង​យុវនីតិសម្បទា​ បាន​ផ្ដល់​ថវិកា​ជួយ​ជីស្តារ​ប្រឡាយ​រំដោះ​ទឹក​ចេញពី​ភូមិ ខណៈ​ដែល​នៅ​រដូវវស្សា​ក្នុង​ភូមិ​ទាំងមូល​ បាន​រង​ប៉ះពាល់​ជំនន់​ទឹកភ្លៀងធ្វើ​ឲ្យ​ភោគផល​ដំណាំ​ខូច​ខាត ពិសេស​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ និង​សត្វ ផ្ទះសំបែង ​និង​កន្លែង​ស្នាក់នៅ​ផង​ដែរ​។ ​សូម​បញ្ជាក់​ថា​ ប្រព័ន្ធ​រំដោះ​ទឹក​ដែល​ក្រុមការងារ​កំពុក​ជីក​ស្ដារ​នេះ​ គឺជា​ការឆ្លើយតប​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​អតីត ​និង​យុវនីតិ​សម្បទា ចំពោះ​តំណាង​គ្រួសារ​អតីតយុទ្ធជន​បាន​ស្នើសុំ នៅក្នុង​ពិធី​ចែក​អំណោយ​ដល់​អតីត​យុទ្ធជន​ដែល​រស់នៅ​ក្នុងភូមិ​ជីកដី​តំបន់​ផ្ទះ ​៤០០​ខ្នង​កាលពី​កាលពី​ប៉ុន្មាន​ខែ​មុននេះ៕ ​អត្ថបទ៖ ភា សារិទ្ធ

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        132
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm