នគរបាល​រដ្ឋ California និយាយថា ​ជនសង្ស័យ​បាញ់សម្លាប់​មនុស្ស​ ១០​នាក់​នៅ​ក្លឹប​រាំ​កម្សាន្ត​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​បាញ់សម្លាប់​ខ្លួនឯង​នៅក្នុង​រថយន្ត​

2023/01/23 05:07:54 pm        779

​អាមេរិក៖ ការតាមប្រមាញ់​ខ្មាន់កាំភ្លើង​ម្នាក់​ដែល​បាន​បើក​ការបាញ់ប្រហារ​សម្លាប់​ម​នុស្ស ​១០​នាក់នៅ​ក្លឹប​រាំ​កម្សាន្ត​ក្នុង​ទីក្រុង Los Angeles បានបញ្ចប់​កាលពី​ថ្ងៃអាទិត្យ នៅពេល​ក្រុម​អាជ្ញាធរ​រកឃើញ​ជនល្មើស​ស្លាប់ ​ដោយសារ​បាញ់​សម្លាប់ខ្លួន​ឯងនៅក្នុង​រថយន្តដែល​រូបគេ​បាន​បើក​រត់គេចខ្លួន បន្ទាប់ពី​មនុស្ស​បាន​រារាំង​ការប៉ុនប៉ង​ការបាញ់ប្រហារ​លើក​ទី​២ ​របស់​ខ្មាន់កាំភ្លើង​រូបនេះ​។

​ស្នងការ​នគរបាល​តំបន់ Los Angeles រដ្ឋ ​California លោក Robert Luna បានកំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ជា​បុរស​ជនជាតិ​អាស៊ីវ័យ ៧២​ឆ្នាំ ឈ្មោះ​ Huu Can Tran និង​និយាយថា ពុំមាន​ជនសង្ស័យ​ផ្សេងទៀត​នោះទេ​។ លោក​បាន​បន្ថែមថា គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេពី​មូលហេតុ​ នាំ​ឈានដល់​ការបាញ់ប្រហារ​សម្លាប់​ម​នុស្ស ​១០​នាក់ និង ​១០​នាក់​រងរបួស​អំឡុង​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ​។ ​

ខ្មាន់កាំភ្លើង​ម្នាក់​បាន​បើក​ការបាញ់ប្រហារ ខណៈ​សហគមន៍​ក្នុង​តំបន់​កំពុង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន នៅ​ទីតាំង​មួយ​ក្នុង​ទីក្រុងម៉ុ​ន​ធើ​រ៉េ ផាក ដែល​អ្នកឃើញ​ហេតុការណ៍​និយាយថា ជនល្មើស​បាន​បាញ់ប្រហារ​ដោយ​មិន​រើសមុខ​ ដោយ​ប្រើប្រាស់​អាវុធ​ពាក់កណ្តាល​ស្វ័យ​ប្រវត្តិ​មួយ​ដើម​។ ​លោក Luna និយាយថា​ ក្រុមមន្ត្រី​បាន​ឆ្លើយតប​ទូរស័ព្ទ​បន្ទាន់​នៅ​ម៉ោង​ 10.22នាទី​យប់​កាលពី​ថ្ងៃ​សៅរ៍ និង​បានឃើញ​មនុស្ស​សម្រុក​ចាកចេញ​ពី​ក្លឹប​កម្សាន្ត​នោះ​។ ​ក្រុមមន្ត្រី​បាន​និយាយថា ជនរងគ្រោះ​ទាំង​ ១០​នាក់​នោះមាន​ស្ត្រី ​៥​នាក់ និង​បុរស​ ៥​នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        90
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm