កីឡាករ​-​កីឡាការិនី​ភាគច្រើន​កើន​សមត្ថភាព ក្រោយ​ចប់​ជើងឯក​កីឡាហែលទឹក​ថ្នាក់ជាតិ​

2023/01/23 05:31:41 pm        88

​ហែលទឹក៖ ការប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ បានបញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ដំណើរ​ការប្រកួត ៣​ថ្ងៃកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ខណៈ​មន្ដ្រី​ជំនាញ​សហព័ន្ធបាន​មើលឃើញ​កីឡាករ​-​កីឡាការិនី​ចូលរួម​ភាគច្រើន​កើន​សមត្ថភាព​គួរ​ឲ្យ​កត់សម្គាល់ និង​មាន​មួយចំនួននៅមានកម្រិត។​

​ការប្រកួត​នៅ​អាង​ហែល​ទឹកនៃ​ពហុ​កីឡដ្ឋាន​ជាតិ​នេះ គឺមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១០៣​នាក់មកពី ៨​ក្លិប និង​ប្រកួត​លើ ២០​វិញ្ញាសា។ ពិធី​បិទ​ការប្រកួតបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម បុ​ង ប៊ុន​ហួន រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​សហព័ន្ធ​ខ្មែរ។​ ​លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធបាន​ឲ្យ​ដឹងថា ការប្រកួត​នេះបាន​ដំណើរការ​ដោយ​រលូន ហើយ​អ្វី​ដែលជា​បញ្ហា​ប្រឈមគឺ​កីឡាករ​-​កីឡាការិនី​តាម​រាជធានី​-​ខេត្តដែល​បានដាក់​ពាក្យ​ចូលរួម​នៅមាន​ចំនួន​តិច​នៅឡើយ។​ ​យ៉ាងណាក្ដី ក្នុងនាម​សហព័ន្ធ​លោក​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កីឡាករ​-​កីឡាការិនី​ចូលរួម ដែល​ភាគច្រើន​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុងនោះ​មាន​កីឡាករ​-​កីឡាការិនី​មួយចំនួនបាន​បំបែក​ថិរៈវេលា​ចាស់​របស់ខ្លួន។ លើសពីនេះ ពួកគេ​បាន​ខិតខំ​ប្រឹង​អស់ពី​លទ្ធភាព​ក្នុងការ​ប្រកួតប្រជែង ដោយ​គោរព​តាម​បទបញ្ជា​ប្រកួត​យ៉ាង​ត្រឹមត្រូវ។​

​ចំពោះ​លទ្ធផល​បច្ចេកទេសនៃ​ការប្រកួត​ប្រចាំ​ឆ្នាំនេះ គឺ​ក្លិប​ហែល​ទឹក​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូនដណ្ដើមបាន​មេដាយ​ច្រើនជាងគេ​សរុប ២០​គ្រឿងរួមមាន​មេដាយមាស ៩ ប្រាក់ ៩ និង​សំរឹទ្ធ ២។ ក្រសួងមហាផ្ទៃឈរ​លេខ​២ ឈ្នះ​មេដាយ​សរុប ១០​គ្រឿងរួមមាន​មេដាយមាស ៨ និង​សំរឹទ្ធ ២។ ក្លិប​ព្រឹទ្ធាចារ្យ ហែម ថុ​ន ឈរ​លេខ​៣ ឈ្នះ​មេដាយ​សរុប ១៣​គ្រឿងរួមមាន​មេដាយមាស ២ ប្រាក់ ៥ និង​សំរឹទ្ធ ៦ និង​ក្លិប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុឈរ​លេខ​៤ ឈ្នះ​មេដាយ​សរុប ៩​គ្រឿងរួមមាន​មេដាយមាស ១ ប្រាក់ ៤ និង​សំរឹទ្ធ ៤៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm