ពលរដ្ឋប្តេជ្ញាបន្តអនុវត្តវិធានការទប់ទល់ នឹងការឆ្លងជំងឺកូវីដ-១៩ បើទោះជាបានចាក់វ៉ាក់សាំងហើយក្ដី

2023/01/23 07:34:34 pm        462

ភ្នំពេញ៖ ដើម្បីបង្ការខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ប្រជាពលរដ្ឋបានប្ដេជ្ញានឹងនៅតែបន្តអនុវត្តវិធាន​សុខាភិបាល ៣កុំ ៣ការពារ បើទោះបីទទួលបានចាក់វ៉ាក់សាំងដូសជំរុញជាបន្តបន្ទាប់រួចក្តី ។

ពលរដ្ឋមកចាក់វ៉ាក់នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែមករានេះ បានប្រាប់BTVឲ្យដឹងថា ​ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ដូសជំរុញជាបន្តបន្ទាប់ ពិតជា​មានសារ សំខាន់ ព្រោះអាចជួយបង្កើនអង់ទីគ័រក្នុងសារពាង្គកាយទប់នឹងការវាយលុកពីជំងឺកូវីដ-១៩ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងទប់ស្កាត់ជំងឺកូវីដ មិនឱ្យមានការរីករាលដាល​សារឡើងវិញ​នៅក្នុងប្រទេសកម្ពុជា។

ពួកគេបានប្តេជ្ញាបន្តអនុវត្តវិធានសុខាភិបាល ៣កាពារ និង៣កុំ បើទោះបីចាក់វ៉ាក់សាំងដូស ជំរុញ រួចហើយក្តី ។

បច្ចុប្បន្នការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាល បន្តចាត់ទុកជាយុទ្ធសាស្រ្តដ៏ សំខាន់មួយ ដើម្បីធានានិរន្តរភាពសេដ្ឋកិច្ច ​និងការរស់នៅជាធម្មតា តាមបែបគន្លងថ្មី ជាមួយវត្តមាន​ជំងឺកូវីដ-១៩ ។

សម្រាប់ប្រជាពលរដ្ឋ ​មិនទាន់ចាក់វ៉ាក់សាំងកូវីដពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ ​គឺអាច ទៅ​ទទួលការចាក់វ៉ាក់សាំងបាន នៅគ្រប់ទីតាំងសុខាភិបាលសាធារណៈឬទីតាំងចល័ត ​ដែលត្រូវបាន រៀបចំ​ដោយក្រសួងសុខាភិបាល សហការជាមួយដៃគូពាក់ព័ន្ធផ្សេងៗ ។

របាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំង ប្រទេស បានបង្ហាញថា គិតត្រឹមថ្ងៃទី២២ ខែមករា នេះ កំណើនអត្រាចាក់វ៉ាក់សាំង​ នៅក្នុងប្រទេស កម្ពុជា មានដូចជា​ ប្រជាជន អាយុពី១៨ឆ្នាំឡើង សម្រេចបាន១០៣,៨៤% ធៀបជាមួយចំនួន​ប្រជាជន​គោលដៅ ១០លាននាក់។ ​កុមារ-យុវវ័យ អាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ សម្រេច​បាន១០១,២៤% ធៀបជាមួយចំនួនប្រជាជនគោលដៅជាង១លាននាក់។ កុមារ អាយុពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ សម្រេចបាន ១១០,៥៥ % ធៀបជាមួយនឹងប្រជាជនគោលដៅជាង១លាននាក់។ កុមារ អាយុ០៥ឆ្នាំ សម្រេច បាន១៤១,៤៩% ធៀបជាមួយនឹងប្រជាជនគោលដៅ​ ជាង៣សែននាក់ ។ កុមារអាយុ០៣ឆ្នាំ ដល់ក្រោម០៥ឆ្នាំ សម្រេច បាន៨០,៦៩% ធៀបជាមួយនឹងប្រជាជន​គោល​ដៅជាង៦សែននាក់​ និង​លទ្ធផលចាក់វ៉ាក់សាំងធៀបនឹង ​ចំនួនប្រជាជនសរុប ១៦លាននាក់ សម្រេចបាន៩៥,៣៤% ៕អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        104
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm