លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគជូនដល់មន្រ្តីកំពុងលម្ហែមាតុភាព

2023/01/23 08:23:23 pm        78

បន្ទាយមានជ័យ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខមន្ត្រីក្រោមឱវាទកន្លងមក លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ​តែងតែ​បរិច្ចាគ​ថវិកាផ្ទាល់ខ្លួន​របស់​លោក​ឧបត្ថម្ភ​ដល់​មន្ត្រីជួបការលំបាកគ្រប់ៗគ្នា។

ជាក់ស្ដែងនៅថ្ងៃទី២៣ខែមករា ឆ្នាំ២០២៣ លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បាន​ចាត់​បញ្ជូន​លោកវរសេនីយ៍ទោ យ៉ូន សាមាន​ និងលោកវរសេនីយ៍ត្រី សឿង សុខេន តំណាងប៉ុស្តិ៍​ចុះសួរសុខទុក្ខលោកស្រីអនុសេនីយ៍ត្រី ញ៉ាន លីដា អត្តលេខ ៩៥៩៦១ ​ឋានៈនាយរងផ្នែក ដែល​បាន​លម្ហែមាតុភាព ​កាលពីថ្ងៃទី០៧ ​ខែមករា ឆ្នាំ២០២៣ ​វេលាម៉ោង ១១:១៥នាទី នៅមន្ទីរ​សម្រាកព្យាបាល​ និងសម្ភព ឃាង សុឃឿន មានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៨ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ​និង​កំពុងសម្រាកព្យាបាលបន្តនៅគេហដ្ឋាន ​ស្ថិតនៅភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ​ដោយមានសុខភាពល្អប្រសើរ ។

ក្នុងឱកាសនោះក្រុមការងារ បាន​នាំយកនូវថវិកាព្រមទាំងគ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ដែល​ជាជំនួយឧបត្ថម្ភរបស់លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ ប្រគល់ជូន ដើម្បីជួយសម្រាលនូវការ​លំបាក​ខ្វះខាតក្នុងនោះរួមមាន៖ ថវិកាចំនួន ២,០០០,០០០រៀល ,ទឹកដោះគោឆៅ ១កេសធំ ,ទឹកក្រូច ៥កេស ,ទឹកសុទ្ធ ៥កេស ,ត្រីខ ១កេសធំ ,មី ១កេសធំ ,ទឹកត្រី ៥យួរ ,ទឹកស៊ីអ៊ីវ ៥យួរ។

លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានឲ្យដឹងថា ​ការចែករំលែក និងជួយសម្រាលនូវទុក្ខលំបាករបស់​បងប្អូនរួម​ការងារនៅពេលនេះ វាអាចជួយកាត់បន្ថយការខ្វះខាតរបស់បងប្អូន​បានមួយគ្រាផងដែរ បើ​ទោះបី​មានចំនួន​តិចតួច​ក្តី ​គឺជាការរួមចំណែកមួយដ៏​សំខាន់​របស់​អង្គភាពក្នុងការជួយគ្នា​ក្នុង​គ្រាលំបាក៕

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        47
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        122
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm