គ្រូពេទ្យកម្ពុជា-អាម៉េរិក ពិនិត្យពិគ្រោះព្យាបាលជំងឺធ្ងន់ៗ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

2023/01/23 08:40:16 pm        775

ភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៃក្រសួងសុខាភិបាល ព្រះរាជាណាចក្រកម្ពុជា សហប្រតិបត្តិការជាមួយក្រុមគ្រូពេទ្យឯកទេសវះកាត់ទូទៅមកពីសហរដ្ឋអាម៉េរិក (Surgeons for Cambodia) បើកការពិនិត្យពិគ្រោះ និងព្យាបាលជំងឺធ្ងន់ៗជូនប្រជាពលរដ្ឋ។

ឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះថា ក្រុមគ្រូពេទ្យឯកទេស ​នៃប្រទេសទាំងពីរ ធ្វើការពិនិត្យ-ពិគ្រោះ និងព្យាបាលជំងឺ វះកាត់ដោយឆ្លុះឡាប៉ារ៉ូស្តូបពិច (Laparoscopic) វះកាត់ពោះវៀន ឬសដូងបាត បូសអន្ទង់ ដុំពកក វះកាត់កែលំអ ពិការដៃ មុខមាត់ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣​ ក៏ដូចជាការបណ្តុះបណ្តាលដល់ក្រុមគ្រូពេទ្យ និងចែករំលែកបទពិសោធន៍គ្នា​ទៅវិញទៅមក។

ជាមួយគ្នានោះដែរលោកសាស្ត្រាចារ្យ Elliott Brender ស្ថាបនិករបស់អង្គការ SFC(Surgeons for Cambodia) ប្រចាំនៅសហរដ្ឋអាម៉េរិក បានលើកឡើងថា សកម្មភាពថ្ងៃនេះ ​គឺជាបេសកកម្ម​លើក​ទី១១ ឆ្នាំ២០២៣ ដោយចាប់ផ្តើមតាំងពីឆ្នាំ២០០៨ ​ដែលក្រុមគ្រូពេទ្យសហរដ្ឋអាម៉េរិក បាន​ចុះមកពិនិត្យ ពិគ្រោះ ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅកម្ពុជា ​ដោយឥតគិតថ្លៃ។ ហើយបេសកកម្មលើកទី១១នេះ បានចុះទៅពិនិត្យ ​ពិគ្រោះព្យាបាលជំងឺ​ ទៅកាន់រាជធានី-ខេត្តចំនួន៤ គឺទី១. វះកាត់ ព្យាបាលនៅខេត្តសៀមរាប, ទី២.ខេត្តបាត់ដំបង, ទី៣.ខេត្តព្រះសីហនុ និងទី៤. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីផ្លាស់ប្តូរបទពិសោធន៍​ ថែទាំសុខភាព និង​បណ្តុះបណ្តាល​គ្រូពេទ្យកម្ពុជា ​ឲ្យមានជំនាញឯកទេស ព្យាបាលជំងឺ វះកាត់ដោយ​ឆ្លុះឡាប៉ារ៉ូស្តូបពិច (Laparoscopic) វះកាត់ពោះវៀន​ ឬសដូងបាត ​បូសអន្ទង់ ​ដុំពកក វះកាត់កែលំអ ពិការដៃ មុខមាត់។

ចំណែកលោកវេជ្ជបណ្ឌិត ម៉ុក ធាវី នាយកគ្រប់គ្រងវេជ្ជសាស្ត្រ នៃអង្គការ​ស្នាមញញឹមកម្ពុជា មាន​ប្រសាសន៍ថា អង្គការបានសហការជាមួយ និងដៃគូជាតិ និងអន្ដរជាតិ ​ជាពិសេសលោកជំទាវ ពេជ ចន្ទមុន្នី ​ជាប្រធានក្រុមប្រឹក្សាភិបាល​ តែងតែបានធ្វើការវះកាត់ ​មាត់ឆែប ​ក្រអូបឆែប ​មាត់ធ្មេញ និងពិការភាពមុខមាត់ ​ជូនប្រជាពលរដ្ឋ ​ដោយឥតគិតថ្លៃ ​ជាមួយនិងគ្រូពេទ្យជំនាញ បទពិសោធន៍យូរឆ្នាំ៕អត្ថបទ រដ្ឋា




អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        103
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        150
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm