មនុស្ស ៦នាក់​ស្លាប់​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​នៅ​ជិត​ការិយាល័យ​អភិបាលក្រុង Mogadishu

2023/01/23 09:21:38 pm        659

​សូម៉ាលី៖ នគរបាល​និយាយថា ក្រុម​អ្នក​ប្រយុទ្ធ​អ៊ីស្លាម​និយម​បាន​បំផ្ទុះ​គ្រាប់បែក​មួយគ្រា​ប់ បន្ទាប់មក​បាន​សម្រុក​ចូល​អគារ​រដ្ឋាភិបាល​ក្នុង​រដ្ឋធានី​របស់​ប្រទេស​សូ​ម៉ាលីកាលពី​ថ្ងៃអាទិត្យ បណ្តាល​ឲ្យ​ជន​ស៊ីវិល​យ៉ាងហោចណាស់​ ៦នាក់​ស្លាប់​។

អ្នកនាំពាក្យ​នគរបាលលោក សា​ឌី​ក អាដេ​ន​ (Sadiq Aden) បាន​និយាយថា អ្នក​វាយប្រហារ​មកពី​ក្រុម al Shabaab បាន​សម្រុកចូល​ទៅក្នុង​ប្លុក​ដែលមាន​ការិយាល័យ​រប​ស់​អភិបាលក្រុង Mogadishu នៅពេល​ថ្ងៃត្រង់ ហើយ​បាន​ប៉ះទង្គិច​ដោយ​ការបាញ់ប្រហារ​ជាមួយ​កងកម្លាំង​សន្តិសុខ​។ លោក Aden និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ទីក្រុង Mogadishu ថា កងកម្លាំង​សន្តិសុខ​បានសម្លាប់​អ្នក​វាយប្រហារ​ទាំងអស់ ហើយ​ជន​ស៊ីវិល​ជាច្រើន​ទៀត​បាន​រងរបួស​។ ក្រសួង​ព័ត៌មាន​បាន​និយាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា សន្តិសុខ​បានសម្លាប់​ក្រុម​សកម្មប្រយុទ្ធ​ ៦នាក់ ហើយ​បាន​បោសសម្អាត​តំបន់​នោះ​នៅ​ម៉ោង​ប្រហែល ៦ល្ងាច​។​

​ក្រុម Al Shabaab បាន​បង្កើន​ការវាយប្រហារ​នៅក្នុង​ការបង្ហាញ​ពី​ភាពខ្លាំង ចាប់តាំងពី​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​លោក Hassan Sheikh Mohamud បាន​បើក​ការវាយលុក​ប្រឆាំង​ក្រុម​ដែលមាន​ទំនាក់ទំនង ​ជាមួយ​ក្រុម​អាល់​កៃ​ដា​កាលពី​ខែសីហា​។ ​នាយក​អង្គភាព​សេវា​សង្គ្រោះបន្ទាន់​លោក Aamin បានដាក់​ការប៉ាន់ប្រមាណ​ខ្ពស់ជាង​នេះ​នៃ​ចំនួន​អ្នកស្លាប់ ដោយ​និយាយថា អង្គភាព​បាន​ដឹកជញ្ជូន​សាកសព​ជនរងគ្រោះ​ជា​ជន​ស៊ីវិល​ចំនួន ៨​នាក់ ខណៈ​ក្រសួង​ព័ត៌មាន​បាន​រាយការណ៍​ថា​មាន​អ្នកស្លាប់​ជា​ជន​ស៊ីវិល​ត្រឹមតែ ​៥​នាក់​។ សកម្មភាព​ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​ចាប់តាំងពី​ឆ្នាំ​២០០៦ និង​កំពុង​ស្វែងរក​ការដាក់​ការ​បក​ស្រាយ​អំពី​ច្បាប់​ឥស្លាម តែងតែ​ធ្វើ​សកម្មភាព​បំផ្ទុះ​គ្រាប់បែក និង​វាយប្រហារ​ដោយ​កាំភ្លើង​នៅ​ទូទាំង​ប្រទេស​សូ​ម៉ាលី​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        372
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        419
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        396

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm