មនុស្ស​ជាង​ ១​សែន​នាក់​ប្រមូល​ផ្តុំគ្នា​នៅតាម​ដងផ្លូវ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​អ៊ីស្រាអែល

2023/01/23 09:41:38 pm        838

​អ៊ីស្រាអែល៖ ការ​ប្រមូលផ្តុំ​គ្នា​បាន​រាលដាល​ពាសពេញ​កណ្តាល​ទីក្រុង ខណៈ​បដា​ត្រូវ​បាន​លើក​ឡើង​ដោយ​អំពាវនាវ​ឱ្យ​បញ្ចប់​ក្រុមចម្រុះ​ដែល​កំពុង​កាន់អំណាច ជា​ក្រុម​ស្តាំនិយម និង​អ្នក​និយម​សាសនា​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អ៊ីស្រាអែល​។ ​

​គ្រូបង្រៀន​មកពី​ទីក្រុង Jaffa នៅ​ជាយក្រុង​ភាគ​ខាងលិច​នៅ​តំបន់​ឆ្នេរសមុទ្រ​បាន​និយាយថា នេះ​គឺជា​រដ្ឋាភិបាល​ដ៏​គ្រោះថ្នាក់​។ នាង​បាន​ប្រាប់​សារព័ត៌មាន BBC ថា រដ្ឋាភិបាល​នេះ​នឹង​មិនល្អ​សម្រាប់​ស្ត្រី សម្រាប់​ប្រជាជន​ក្រីក្រ ហើយ​ជាការ​ពិត​សម្រាប់​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​។ អ្នករៀបចំ​បាតុកម្ម​និយាយថា ​ពួកគេ​កំពុង​ព្យាយាម​បញ្ឈប់​រដ្ឋប្រហារ ដែល​កើតឡើង​ប្រឆាំង​ប្រព័ន្ធ​រដ្ឋាភិបាល​។ វា​ជា​សប្តាហ៍​ទី​២ ​ហើយ​ដែល​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​បាន​កើតឡើង​ក្នុង​ទីក្រុង​ចំនួន​បួន​ផ្សេងៗ​គ្នា​។​

​មេដឹកនាំ​គណបក្សប្រឆាំងលោក Yair Lapid បាន​និយាយ​ទៅកាន់​ហ្វូងមនុស្ស​នៅ​ទីក្រុង Tel Aviv ថា អ្នក​ដែលស្រឡាញ់​ប្រទេសបានមក​ដើម្បី​ការពារ​លទ្ធិប្រជាធិបតេយ្យ និង​តុលាការ​របស់ខ្លួន​។ យើង​នឹងមិន​ចុះចាញ់​ឡើយ​រហូតដល់​យើង​ឈ្នះ​។ ការតវ៉ា​បានកើត​ឡើង ​៣​សប្តាហ៍​បន្ទាប់ពី​នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បាន​វិលត្រឡប់​មកកាន់​អំណាច​វិញ ដើម្បី​បង្កើត​សម្ព័ន្ធភាព​ស្ថិរភាព​ដំបូង​របស់​អ៊ីស្រាអែល​ក្នុង​រយៈពេល ​៣​ឆ្នាំ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm        7
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm        11
លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី

2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm