Victoria Azarenka ឡើង​វគ្គ ៨នាក់​ចុងក្រោយ Australian Open លើកដំបូង​ក្នុង​រយៈពេល ៧ឆ្នាំ

2023/01/23 09:50:51 pm        75

​វាយ​កូន​បាល់៖ ​កីឡា​កា​រិ​នី​វាយ​កូន​បាល់​អតីត​លេខ ១ ពិភពលោក Victoria Azarenka ទីបំផុត​បាន​ឈានឡើង​វគ្គ ៨នាក់​ចុងក្រោយ Grand Slam, Australian Open លើកដំបូង​ក្នុង​រយៈពេល ៧ឆ្នាំ​បន្ទាប់ពី​យកឈ្នះ​កីឡាការិនី​ចិន Zhu Lin​។

​​Azarenka ដែល​ធ្លាប់​ឈ្នះ​ជើងឯក Australian Open នេះ​ពីរលើកចាប់ផ្តើម​ការប្រកួត​ជុំ​ទី៣ របស់ខ្លួន​ជាមួយនឹង​បរាជ័យ​នៅ​សិត​ដំបូង ៤-៦ ក្រោម​ស្នាដៃ​កីឡាការិនី​ចិន Zhu Lin ដែល​ឡើង​មកដល់​វគ្គ​នេះ​ក្រោយ​ទំលាក់​កីឡាការិនី​លំដាប់​លេខ ៦ Maria Sakkari​។ ​​យ៉ាងណាក្តី​ជើងឯក​ឆ្នាំ២០១២ និង ២០១៣ Victoria Azarenka បាន​ប្រើ​បទពិសោធ​របស់​នាងរ​ហូត​យកឈ្នះ ២សិត​ផ្ទួនៗ ៦-១ និង ៦-៤ វិញ​។ ​​កីឡាការិនី​វ័យ ៣៣ឆ្នាំ Victoria Azarenka នឹង​បន្តដំណើរ​របស់ខ្លួន​នៅ Australian Open វគ្គ ៨នាក់​ចុងក្រោយ​ដោយ​នឹងត្រូវ​ជួប​ជាមួយ​កីឡាការិនី​លំដាប់​លេខ ៣ Jessica Pegula​។

​​កីឡាការិនី​អាមេរិក Jessi Pegula ម្សិលមិញ​នេះដែរ​បាន​យកឈ្នះ​កីឡាការិនី​ឆេ​ក Barbora Krejcikova ដែលជា​ជើងឯក French Open ឆ្នាំ២០២១​។ ​​ពីរ​សិត​ផ្ទួន Pegula បាន​យកឈ្នះ​ដោយ​លទ្ធផល ៧-៥ និង ៦-២​។ ​​គូ​ចុង​ក្រោយនេះ​កីឡាការិនី​ឡេ​តូ​នីអតីត​ជើងឯក French Open, Jelena Ostapenko បាន​យកឈ្នះ​កីឡាការិនី​អាមេរិក Coco Gauff ៧-៥ និង ៦-៤​។ ​​Jelena Ostapenko ដែល​ឈ្នះ​ជើងឯក Grand Slam ដំបូង​ក្នុង​អាជីព​កាលពី​ឆ្នាំ២០១៧ French Open នោះនឹងត្រូវ​ជួប​ជាមួយ​កីឡាការិនី​កា​ហ្សា​ក់​ស្ថាន Elena Rybakina ដែលជា​ជើងឯក Wimbledon ឆ្នាំមុន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        117
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm