សាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង បើកវគ្គបណ្តុះបណ្តាល កម្រិតបឋ មវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧

2023/01/23 10:03:55 pm        120

កំពង់ឆ្នាំង៖ វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលដល់ សិស្សនាយ នាយរងនគរបាល សម្រាប់​ក្របខណ្ឌថ្មី ត្រូវបានធ្វើឡើងនៅសាលានគរបាលជាតិភូមិភាគ៦ ស្ថិតឃុំជ្រៃបាក់ ស្រុក​រលា​ប្អៀរ ខេត្តកំពង់ឆ្នាំង ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ​២០២៣ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយសាស្រ្តាចារ្យ ឯក មនោសែន អនុប្រធាន​បណ្ឌិត​សភា​នគរបាលកម្ពុជា និង ជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃក្រសួងមហាផ្ទៃ និង លោក​ឧត្តមសេនីយ៍ទោ តុង អាន នាយកសាលានគរបាលជាតិភូមិភាគ៦ខេត្តកំពង់ឆ្នាំង ។

លោក​ឧត្តមសេនីយ៍ទោ តុង អាន បានឲដឹងថា វគ្គបណ្តុះបណ្តាល ល កម្រិតបឋមវិជ្ជា​ជីវៈ​នគរបាល ជំនាន់ទី១៧ លើកទី១ដែលរៀបចំឡើងនាពេលនេះ មានសិស្សជានាយ នាយរង នគរ​បាល​ជាតិ ចំនួន១៨៥នាក់សិក្សារយៈ៤ខែ សិស្សនគរបាល ដែលឆ្លងវគ្គបណ្តុះបណ្តាលនេះ ក្រោយ​បញ្ចប់ការសិស្សនឹងទទួលបានវិញ្ញាបនបត្រសិក្សា ពេលដែល​បាន​ប្រឡង​ជាប់​ទទួល​ជោគ​ជ័យ​ និង​អនុវត្តតាមនីតិវិធីជាធរមាន។

មានប្រសាសន៍នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន បាន​គូស​បញ្ជាក់​ថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស​ក្រោម​កិច្ច​ដឹក​នាំ​របស់​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា បានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ និងកម្មវិធី​កំណែ​ទម្រង់​លើ​ការងារ​សំខាន់ៗរួមមាន ការងារដឹកនាំ គ្រប់គ្រង ការ អភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍ​សមត្ថភាព​គ្រូ​បង្រៀន ការពង្រឹងវិន័យ និស្សិតសិក្ខាកាម សិស្សនាយនគរបាល និង សិស្សនាយនគរបាលរង ការ​អភិវឌ្ឍធនធានមនុស្ស ការបង្កើតឱ្យមានយន្តការធានាគុណភាពអប់រំផ្ទៃក្នុង ការបង្កើតឱ្យ មាន​វប្បធម៌គុណភាព ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្ភារសិក្សា ការ​ពង្រឹង​សមត្ថភាព​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ នគរបាល និងការពង្រឹងពង្រីកកិច្ចសហការប្រតិបត្តិការជាតិនិងអន្តរជាតិ សំ​ដៅ​លើក​កម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាល ព្រមទាំងឆ្លើយតប ទៅនឹង​តម្រូវ​ការ​អង្គភាព​ប្រើ​ប្រាស់​កង​កម្លាំង​នគរបាលជាតិ ស្របតាមទិសដៅរបស់ក្រសួងមហាផ្ទៃ និង​គោល​នយោបាយ​កំណែ​ទម្រង់​កង​កម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ ឯកឧត្តម​មាន​ប្រសាសន៍​ផ្តាំ​ផ្ញើដល់​សិស្ស​នគរបាល​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុកដាក់សិក្សារៀនសូត្រ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្ដី និង ការអនុវត្តជាក់ស្តែង ត្រូវ​មាន​វត្ត​មានគ្រប់ពេលម៉ោងសិក្សា គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន និង​ហាម​ដាច់​ខាត​ចំពោះកា​រ​ប្រព្រឹត្ត​នូវ​សកម្មភាពខុសច្បាប់នានា ៕ ហុង វាស្នា


អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        43
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        139
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm