អ្នកទេសចរសប្បាយរីករាយដើរកម្សាន្ដក្នុងខេត្ដសៀមរាប នាឱកាសពីបុណ្យចូលឆ្នាំចិន

2023/01/23 11:39:17 pm        776

សៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាច្រើនម៉ឺននាក់ បានដើរកម្សាន្ដសប្បាយរីករាយ នៅរណមីយដ្ឋានអង្គរ នាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមករានេះ ខណៈដែលពិធីនេះកើតឡើងចំថ្ងៃសម្រាកការងារ (ថ្ងៃសៅរ៍ និងអាទិត្យផងនោះ) ។

អ្នកទេសចរទៅកម្សាន្ដនៅប្រាសាទអង្គរ បានលើកឡើងថា ​ក្នុងរមណីយដ្ឋានអង្គរ ជាកន្លែងដើរ កម្សាន្ដ​មុនគេនៅពេលទៅដល់ខេត្ដសៀមរាប ​មិនថាថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ឬចូលឆ្នាំខ្មែរនោះទេ ​ព្រោះពួកគេ ចង់ឃើញ​ ចង់ដឹងពីការកសាងអង្គរ នៃ​បុព្វបុរសខ្មែរ ខណៈដែលប្រជាពលរដ្ឋមួយចំនួន ​នៅតាមបណ្ដាខេត្ដឆ្ងាយៗ មិនទាន់​ស្គាល់ប្រាសាទអង្គរនៅឡើយទេ ។

ពួកគេ បានបន្ដថា ការបានទៅទស្សនាប្រាសាទអង្គរ ​ដែលជាកេរតំណែលវប្បធម៌ប្រវត្ដិសាស្ដ្រដ៏ អស្ចារ្យ ​គឺមិនអាចរលងបាន មានប្រាសាទចំនួនបី រួមមានប្រាសាទអង្គវត្ដ ​ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម។

ពួកគេ បានសម្ដែងមោទកភាព ដែលបានទៅកម្សាន្ដនៅខេត្ដសៀមរាប ​ហើយបានលើកឡើងថា ប្រាសាទ​អង្គរមានសោភណភាពស្រស់ស្អាត ​ទាំងបរិស្ថាន អនាម័យ ជាពិសេស​ប្រាង្គប្រាសាទបុរាណ ។

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប​ បានបង្ហាញាថា ប្រជាពលរដ្ឋខេត្តសៀមរាប ដើរ​កម្សាន្ត​តាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប នៅថ្ងៃទី២១-២២ ខែមករានេះ ​មានចំនួនប្រមាណ ជាង៧ម៉ឺននាក់ ក្នុងនោះ ​ទេសចរជាតិ​ និងប្រជាពលរដ្ឋក្នុងខេត្ត ​មានចំនួនប្រមាណ៦៤.០០០ នាក់ ដែល ធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ​ទៅកាន់រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៤២.៥០០នាក់។

រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ៥.៦០០នាក់។ ​តំបន់ទន្លេសាប មាន​ចំនួនប្រមាណ ២.៥០០នាក់ ។ ​សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ ​និងតំបន់ផ្សេងៗ មាន​ចំនួនប្រមាណ១៣.៤០០ នាក់។ ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន៨.៩១៥នាក់ ៕អត្ថបទ៖ ឈិត សាវី


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm