ថ្ងៃទី២នៃបុណ្យចូលឆ្នាំចិន ភ្ញៀវទេចរនាំគ្នាទៅកម្សាន្តឆ្នេរខ្សាច់កោះស្មៅខេត្តកំពតច្រើន

2023/01/23 11:51:01 pm        1.1 K

កំពត៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន នៅថ្ងៃទី២ម្សិលមិញនេះ ភ្ញៀវទេសចរយ៉ាង​ច្រើនកោះករបាននាំគ្នាទៅកម្សាន្ត នៅឆ្នេរខ្សាច់កោះស្មៅ ដែលជា​សមិទ្ធផល​ទេសចរណ៍ថ្មីរបស់​ខេត្តកំពត ​។ មូលហេតុដែលពលរដ្ឋ ​និងទេសចរទៅច្រើនព្រោះឆ្នេរស្អាតគ្មានសំរាម ខ្យល់បរិសុទ្ធ ទេសភាពស្អាតអាចមើលភ្នំ ​និងថ្ងៃលិច​ ម្ហូបអាហារឆ្ងាញ់តម្លៃក៏សមរម្យ។

ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានប្រាប់ឲ្យដឹងថា ចាប់តាំងពីឆ្នេខ្សាច់កោះស្មៅត្រូវ​បាន​ស្ថាបនា​រួមមក នៅពេលល្ងាច ​ពួកគាត់តែងតែនាំគ្នា ​មកអង្គុយជជែកកម្សាន្ត និងទទួល​ទាន​អាហារ​ជាមួយគ្នានៅទីនេះ។ ដោយឡែកនៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ​ឃើញថា ទើបតែថ្ងៃទី​២នេះទេ ​ដែលពលរដ្ឋជាប់ខ្សែស្រឡាយចិន និងភ្ញៀវទេសចរបានធ្វើដំណើរ​មកកម្សាន្តនៅ​ខេត្តកំពតច្រើន ​ជាក់ស្តែងដូចនៅឆ្នេរកោះស្មៅល្ងាចនេះជាដើម។

ពួគគាត់បានបន្តថា ​កាលពីមុនប្រជាពលរដ្ឋ ​និងទេសចរមកលេងខេត្តកំពត នាំគ្នាអង្គុយលេងតែ​នៅ​តំបនសួនច្បារមាត់ព្រែកតែប៉ុណ្ណោះនៅពេលល្ងាច ​ប៉ុន្តែឥឡូវពួកគាត់ចូលចិត្តមក​លេងនៅឆ្នេរ​កោះស្មៅនេះជាង ​ព្រោះទីនេះមានទេសភាពស្អាត ​និងខ្យល់អាកាសបរិសុទ្ធត្រជាក់ ឆ្នេរខ្សាច់​ស្អាតគ្មានសំរាម ​និងមានលក់ម្ហូបអាហារឆ្ងាញ់ៗ រួមនឹងភេសជ្ជៈក្នុងតម្លៃសមរម្យ។

ក្នុងឱកាសនោះដែរ ភ្ញៀវទេសចរក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ដែលបានរៀបចំ​កន្លែង​កម្សាន្តស្អាតៗសំបូរបែប ​សម្រាប់ទទួលទេសចរ ​និងបានថ្លែងអំណរគុណដល់​កងកម្លាំង​ចម្រុះដែលខិតខំរក្សាសណ្តាប់ធ្នាប់​ សន្តិសុខទូទាំងខេត្តបានល្អ ។

ប្រធានមន្ទីរទេសចរណ៍លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ​នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជនជាតិចិន ខេត្តកំពត ​ទទួលបានទេសចរមកកម្សាន្តរង្វង់​៣ម៉ឺននាក់ ហើយស្ថានភាព​ទូទៅនៅតាមរមណីយដ្ឋាន​ និងកន្លែងកម្សាន្តនានា​មានភាពល្អប្រសើរ ​គ្មានអ្វីគួរឲ្យកត់សំគាល់ទេ៕អត្ថបទ៖ អន សារឹម

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        104
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm