កាកបាទក្រហមហ្វាំងឡង់ បន្តជួយដល់កាកបាទក្រហមកម្ពុជាលើការងារមនុស្សធម៌បន្ថែមទៀត

2023/01/24 02:55:27 am        56

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូកាកបាទក្រហម​ហ្វាំងឡង់ដឹកនាំ​ដោយលោកស្រី Sari Autioមន្ត្រីកាកបាទក្រហមហ្វាំងឡង់ ប្រចាំតំបន់អាស៊ី ស្តីពីកម្មវិធីលើកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍ (ឆ្នាំ២០២២-ឆ្នាំ២០២៥)។​

ក្នុងជំនួបនោះលោកជំទាវអគ្គលេខាធិការ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកាកបាទក្រហមហ្វាំងឡង់តែងតែឧបត្ថម្ភគាំទ្រ​ដល់កាកបាទ​ក្រហម​កម្ពុជា​តាំងពីឆ្នាំ១៩៩០។ លោកជំទាវបានឱ្យដឹងទៀតថា យោងមតិសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន នាថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២២គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានយល់ព្រមឱ្យកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុង​មូលដ្ឋានដែល​ឧបត្ថម្ភដោយ IFRC និង DG-ECHO តាមរយៈកាកបាទក្រហមហ្វាំងឡង់ បន្តជួយដល់កាកបាទក្រហមកម្ពុជាក្នុងរយៈពេល ៣ ឆ្នាំថែមទៀតគឺចាប់ពីខែឧសភា ឆ្នាំ២០២២ ដល់ខែមេសា ឆ្នាំ២០២៥ដោយធ្វើ​សកម្មភាព​មនុស្សធម៌នៅតាម​បណ្ដាខេត្តមួយ​ចំនួនរួមមាន​ខេត្តកណ្តាល ត្បូងឃ្មុំ បន្ទាយមានជ័យ និងប៉ៃលិនជាដើម។ កម្មវិធីនេះផ្តោតជារួមលើ៣ផ្នែកសំខាន់ៗមានដូចជា១. ការត្រៀមបង្ការ/ឆ្លើយតបជំងឺរាតត្បាត, ២.ការងារគ្រប់គ្រងគ្រោះមហន្តរាយ និង៣.ការលើកកម្ពស់ការចូលរួមរបស់សហគមន៍ ដោយសមាហរណកម្មជាមួយការងារអភិវឌ្ឍន៍សាខា/អនុសាខាក្នុងខេត្តគោលដៅ កសាងសមត្ថភាព បច្ចេកវិទ្យាឌីជីថល បរិស្ថាន ការប្រែប្រួលអាកាសធាតុ យ៉េនឌ័រ។ល។ ជាងនេះទៅទៀតគឺជាឱកាសក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូ ក្នុងការសម្រេចបានជោគជ័យនូវយុទ្ធសាស្រ្ត២០៣០ របស់កាកបាទក្រហមកម្ពុជាផងដែរ។

លោកជំទាវអគ្គលេខាធិការបានបន្តថា កាកបាទក្រហមកម្ពុជា បានរៀបចំទម្រង់ហិរញ្ញវត្ថុ ដើម្បីជួបពិភាក្សា និងពិនិត្យរួមគ្នា​អំពីផែនការ​ថវិកា និងផែនការសម្រាប់អនុវត្តកម្មវិធីនេះឲ្យបានគត់មត់ ដោយឆ្នាំ២០២៣នេះដែរ កាកបាទក្រហមកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំថ្នាក់​ដឹកនាំកាកបាទក្រហមអាស៊ានលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍។

លោកជំទាវឱ្យដឹងទៀតថាក្នុងសប្តាហ៍នេះដែរ កាកបាទក្រហមកម្ពុជា ក៏មានវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី«យុវជនជាភ្នាក់ងារ​នៃ​ការផ្លាស់ប្ដូរ​ឥរិយាបថជាវិជ្ជមាន(YABC ToT)» និងវគ្គបណ្ដុះបណ្ដាល មិត្តអប់រំមិត្តស្ដីពី«យុវជនជាភ្នាក់ងារ នៃការផ្លាស់ប្ដូរឥរិយាបថជាវិជ្ជមាន(YABC ToPE)»។ នៅខេត្តសៀមរាបក្នុងខែកុម្ភៈ ហើយសប្តាហ៍ក្រោយនេះ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា និងប្រគល់សម្ភារជូនសាខាគោលដៅចំនួន៤ សម្រាប់អនុវត្តកម្មវិធីនេះ។

លោកស្រី Sari Autioបានថ្លែងអំណរគុណ ដល់កាកបាទក្រហមកម្ពុជាដែលបានជួបពិភាក្សាអំពីការងារនេះបន្ត និងមានសេចក្តីរីករាយ ដែលបានសហការជាមួយកាកបាទក្រហកម្ពុជា និងចែករំលែកបទពិសោធន៍ការងារ និងផែនការយុទ្ធសាស្ត្រល្អៗ​របស់កាកបាទ​ក្រហម​ហ្វាំងឡង់ ដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តិទៅដោយរលូន ជូនប្រជាពលរដ្ឋតាមសហគមន៍គោលដៅ៕ ដោយ ៖  សំ ងីម ​

 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm