លោក Perez៖ ​គំរោង European Super League មិនទាន់​ចប់​ទេ ​គ្រាន់តែ​ផ្អាក​សិន​

2021/04/27 09:59:58 am        165

​បាល់ទាត់៖ ​ប្រធាន​ក្លិប Real Madrid លោក Florentino Perez បានអោយដឹងថា European Super League មិនទាន់ចប់​ទេ ​គ្រាន់តែ​ផ្អាក​សិន​ប៉ុណ្ណោះ ទោះបី​ក្លិប​ចំនួន ៩ បាន​ដកខ្លួន​ក៏ដោយ​។

​​បន្ទាប់ពី​ការប្រកាស​នៃ​ការបង្កើតពាន European Super League នេះ​ឡើង​កាលពី​ថ្ងៃអាទិត្យ ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មជ្ឈដ្ឋាន​ទូទៅ បូករួម​ទាំង​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ផង​ដែរនោះ​ធ្វើអោយ​ក្លិប​ធំៗ​អង់គ្លេសទាំង ៦ ដែលជា​សមាជិក​បានប្រកាស​ដកខ្លួន​វិញ​។ ​ក្រោយមក​ក្លិប​អេ​ស្ប៉ា​ញ Atletico Madrid, ក្លិប​អ៊ីតាលី AC Milan និង Inter Milan ក៏​បានចេញ​សេចក្តី​ថ្លែង​ការណ៍ជា​ផ្លូវការ​ពី​ការដកខ្លួន​វិញ​។ ​មកដល់ពេលនេះ​នៅសល់តែ Real Madrid, Barcelona និង Juventus ប៉ុណ្ណោះ​ដែល​មិនទាន់​ដកខ្លួន ​ទោះបី​ប្រធាន​ក្លិប Juventus លោក Andrea Agnelli ​បាន​និយាយថា ​គំរោង​នេះ​មិនអាច​ទៅរួច​ក៏ដោយ​។ ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​អេ​ស្ប៉ា​ញ El Larguero ​លោក Florentino Perez ដែលជា​ប្រធាន ESL នេះ​បាន​និយាយថា អ្វី​មិនទាន់​បញ្ចប់​នៅឡើយ​ទេ​។ ក្លិប​ដែល​ដកខ្លួន​ទាំងនោះ​មិនអាច​ចាកចេញ​បែបនេះ​ទេ ពួកគេ​សុទ្ធតែ​បាន​ចងដោយ​កិច្ចសន្យា​ទាំងអស់​។

​​លោក Perez ដែល​ធ្លាប់​និយាយថា​ ការបង្កើតពាន Super League នេះ​ឡើង​ដើម្បី​​សង្គ្រោះ​បាល់ទាត់​នោះបាន​និយាយទៀតថា អ្វីៗ​ហាក​ក្រឡាប់ចាក់​លឿន​បែបនេះ ​ប្រហែលជា​ពួកយើង​ពន្យល់​មិន​ច្បាស់លាស់ តែ​ពួកគេ (UEFA) ក៏​មិនបាន​ផ្តល់ឱកាស​អោយ​ពួកយើង​ពន្យល់​ដែរ​។ ​បុរស​វ័យ ៧៤ឆ្នាំ​រូបនេះ​បាន​និយាយថា ដោយសារតែ​វិបត្តិ​នៃ​មេរោគ​រាតត្បាត ​បានធ្វើអោយ​ក្លិប​ធំៗ​ខាត​សម្បើម​ណាស់​ក្នុង​មួយឆ្នាំៗ ដែល​វា​ជា​មូលហេតុ​ចំបង​ក្នុងការ​បង្កើតពាន​នេះ​ឡើង​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        118
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm