ក្រសួងអភិវឌ្ឍន៍ជនបទ នៅឆ្នាំ២០២២ បានធ្វើផ្លូវជាង ៤០០ខ្សែ ស្មើនឹងជាង ៦ពាន់គីឡូម៉ែត្រ

2023/01/24 04:32:16 pm        749

ភ្នំពេញ៖ កាលពីឆ្នាំ២០២២កន្លងទៅនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានជួសជុលកែលម្អផ្លូវ នៅ តាមទីជនបទ បានប្រមាណជាង ៤០០ខ្សែ នៅទូទាំងប្រទេស ស្មើនឹងជាង ៦ពាន់គីឡូម៉ែត្រ ដើម្បីបម្រើដល់ប្រយោជន៍នៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកនាំជញ្ជូនជាដើម ។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្ត ឆ្នាំ២០២៣ នៃក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នាសណ្ឋាគាសុខាភ្នំពេញ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជា​កំពុងលើក​កម្រិតផ្លូវជនបទពីផ្លូវដី ទៅជាផ្លូវក្រាលក្រួសក្រហម ឬផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ដែលបានជួយសម្រួល និងផ្ដល់ផលប្រយោជន៍ជាច្រើន ដល់ប្រជាជននៅជនបទ ។

ឯកឧត្តមបានបន្តថា ដើម្បីបង្កការងាយស្រួល ដល់ពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនផលកសិកម្មនោះ តាមរយៈហិរញ្ញប្បទានពីថវិកាជាតិ ក្រសួងបានជួសជុល និងថែទាំផ្លូវជនបទបានចំនួន៤២៦ខ្សែ ប្រវែងជាង ៤២០០គីឡូម៉ែត្រ, និងសាងសង់សំណង់សិល្បការគ្រប់ប្រភេទ និងស្លាកសញ្ញា​ចរាចរណ៍​ចំនួនជាង ៣ពាន់កន្លែង, អនុវត្តគម្រោងសាច់ប្រាក់ពលកម្ម ស្ថាបនាផ្លូវដីបានប្រវែងជាង ៥៧០គីឡូម៉ែត្រ និងស្ថាបនាផ្លូវក្រាលក្រួសក្រហមបានប្រវែងជាង ៣០០គីឡូម៉ែត្រ ។

ឯកឧត្តម សួស គង់ បានបន្ថែមថា ក្រសួងក៏បានការគាំទ្រហិរញ្ញប្បទានសហប្រតិបត្តិការ​ពីដៃគូ​ជាច្រើន ដោយបានស្ថាបនា និងកែលម្អលើកកម្រិតផ្លូវជនបទបានប្រវែងជាង ៦០០គីឡូម៉ែត្រ និងសាងសង់សំណង់សិល្បការបានចំនួនជាង ១ពាន់កន្លែង ដែលលទ្ធផលនៅឆ្នាំ២០២២នេះ មានសកម្មភាពមួយចំនួនយឺតយ៉ាវ ដោយសារគម្រោងខ្លះ ស្ថិតក្នុងដំណាក់កាលកំពុងសិក្សា និងអនុវត្តកិច្ចលទ្ធកម្ម និងដោយសារការបន្តរីករាលដាលនៃជំងឺកូវីដ-១៩ ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ក្រសួងកំពុងយកចិត្តទុកដាក់ ក្នុងការសាងសង់ផ្លូវដែលមានភាពធន់​នឹង​ការប្រែ​ប្រួល​អាកាសធាតុ ដើម្បីធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាព ដូចជាការកាត់បន្ថយការ​ចំណាយ​លើការថែទាំ ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឆ្នាំ២០២៣នេះ គឺជាឆ្នាំទី៥ នៃការអនុវត្តផែនការ​យុទ្ធសាស្ត្រ​អភិឌ្ឍន៍ជនបទ ២០១៩-២០២៣ ដែលក្រសួងបានដាក់ចេញគោលបំណងគោលនយោបាយចម្បង គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទ ប្រកបដោយ​បរិយាបន្ន​ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ៕ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        39
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm