ប៉ា​គី​ស្ថាន​ប្រញាប់ប្រញាល់​ត​ភ្ជាប់​បណ្ដាញ​ថាមពល​ ក្រោយ​ដាច់​ចរន្តអគ្គិសនី​លើក​ទី​២ ​ក្នុងពេល​ជាច្រើន​ខែ​

2023/01/24 04:50:06 pm        761

​ប៉ា​គី​ស្ថាន​៖ ប្រទេស​ប៉ា​គី​ស្ថាន​បាន​ធ្លាក់​ក្នុង​ភាព​ងងឹត​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​ការ​ដាច់​ចរន្តអគ្គិសនី​នៅ​ក្នុង​ទីក្រុង​តូច​ធំ​ជាច្រើន ដែល​បណ្ដាល​ឲ្យ​មនុស្ស​រាប់​លាន​នាក់​គ្មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​។ អគ្គិសនី​ត្រូវបាន​ដាច់​នៅក្នុង​ទីក្រុង​សំខាន់ៗ​ទាំងអស់​រួមទាំង​ទីក្រុង​ធំ​បំផុត​កា​រ៉ា​ជី (Karachi) និង​រដ្ឋធានី​អ៊ី​ស្លា​ម៉ា​បាដ (Islamabad) ព្រមទាំង​ទីក្រុង​ឡា​ហ័​រ (Lahore) និង​ទីក្រុង​ផេ​សាវ៉ា ​( Peshawar)​។​

​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​បាន​ចាប់ផ្ដើម​ត​ភ្ជាប់​ចរន្តអគ្គិសនី​ឡើងវិញ​ ដល់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​កាល​ពី​ថ្ងៃ​ចន្ទ ក្រោយ​ការ​ដាច់​បណ្ដាញ​ថាមពល ​ដែល​ក្លាយ​ជា​ការ​ដាច់​ចរន្តអគ្គិសនី​ធំ​បំផុត​មិន​ធ្លាប់​មាន​រយៈពេល​ជាង​ ១២​ម៉ោង​ក្នុង​រយៈពេល​ជាច្រើន​ខែ​មកនេះ និង​បាន​បង្ហាញ​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ទន់ខ្សោយ​ នៃ​ប្រទេស​ដែល​រួមរឹត​ដោយ​បំណុល​មួយ​នេះ​។ ​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​លោក Khurrum Dastagir បាន​និយាយ​ថា ការ​ដាច់​ចរន្តអគ្គិសនី​បាន​កើត​ឡើង​ជា​ញឹកញាប់​នៅ​ក្នុង​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​។

មក​ទល់​នឹង​យប់មិញ​នេះបណ្ដាញ​ចរន្ត​អគ្គិសនី​នៅ​ក្នុង​តំបន់​ជាច្រើន នៅតែ​ពុំ​ទាន់​បាន​ត​ភ្ជាប់​ឡើងវិញ​នៅឡើយ​ទេ​។ ប្រទេស​ប៉ា​គី​ស្ថានតែង​រង​ការ​ដាច់​ចរន្តអគ្គិសនី​ជា​ញឹកញាប់​ ដែល​ត្រូវ​បាន​ដាក់​ការស្ដីបន្ទោស​ទៅលើ​ការគ្រប់គ្រង​មិនបាន​ល្អ និង​កង្វះ​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​។ ​ការ​ដាច់​ចរន្តអគ្គិសនី​ដ៏​ធំ​ចុង​ក្រោយ​បំផុត​បាន​កើត​ឡើង​កាលពី​ខែ​តុលា ដែល​ត្រូវការ​ពេល​ជាច្រើន​ម៉ោង​ទើប​អា​ចត​ភ្ជាប់​ឡើងវិញ​បាន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        5
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        375
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        422

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា

2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm