ប្រទេស​ប៉ូឡូញ​ព្យាយាម​បង្កើត​ក្រុមចម្រុះ​ដើម្បី​បញ្ជូន​រថក្រោះ​ Leopard ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​

2023/01/24 05:31:32 pm        616

​​ប៉ូឡូញ​៖ ប្រទេស​ប៉ូឡូញ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២៣ មករា​ថា ខ្លួន​នឹង​ស្នើសុំ​ការអនុញ្ញាត​ឲ្យ​អាល្លឺម៉ង់​បញ្ជូន​រថក្រោះ​ Leopard ទៅកាន់​អ៊ុយ​ក្រែ​ន ហើយនឹង​បញ្ជូន​រថក្រោះ​ទាំងនោះ​ថា ​តើ​ទីក្រុង​ប៊ែ​រ​ឡាំង​យល់ព្រម ​ឬ​អត់ ដរាបណា​ប្រទេស​ផ្សេងទៀត​បាន​ធ្វើ​ដូចគ្នា​ផងដែរ​។​

​រដ្ឋាភិបាល​ក្រុង Kyiv ចង់បាន​រថក្រោះ​ Leopard 2 ផលិត​ដោយ​អាល្លឺម៉ង់ មួយ​ក្នុងចំណោម​រថក្រោះ​ភាគច្រើន​ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​លោកខាងលិច ដើម្បី​ជួយ​បំបែក​ខ្សែ​ត្រៀម​របស់​រុស្ស៊ី និង​ដណ្ដើមយក​ដែនដី​របស់ខ្លួន​មក​វិញ​ឲ្យ​បាន​នៅ​ឆ្នាំនេះ។ ​ប្រទេស​អាល្លឺម៉ង់​ដែល​ត្រូវតែ​យល់ព្រម​លើ​ការនាំចេញ​ឡើងវិញ​នូវ​ប្រភេទ​រថក្រោះ Leopard បាន​បង្ហាញ​ភាព​ស្ទាក់ស្ទើរ និង​ការប្រុងប្រយ័ត្ន​ចំពោះ​ទង្វើ ​ដែល​អាច​បណ្តាល​ឲ្យ​មាន​ភាព​តានតឹង​កើនឡើង​កាន់តែខ្លាំង​ជាមួយ​ទីក្រុង Moscow ហើយ​និយាយថា ​ប្រទេស​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​ផ្សេងទៀត ​មិន​ទាន់​បាន​ស្នើសុំ​ជា​ផ្លូវការ​ឲ្យ​នាំចេញ​រថក្រោះ​ទាំងនោះ​ឡើងវិញ​នៅឡើយ​ទេ​។

​កាលពី​ថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់លោកស្រី​ Annalena Baerbock បាន​និយាយថា អាល្លឺម៉ង់​នឹងមិន​រារាំង​ប៉ូឡូញ​ក្នុង​ការ​ផ្ដល់​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​ទេ ប៉ុន្តែ​ការ​អំពាវនាវ​របស់​ទីក្រុង​វ៉ា​សា​វី (Warsaw) ឲ្យ​បង្កើត​ក្រុមចម្រុះ​ ដើម្បី​បញ្ជូន​អាវុធ​ណាមួយ​នៅតែ​មិន​ទាន់​មាន​ច្រក​នៅឡើយ។ ​ប្រភព​ចំនួន​៣ ​បាន​និយាយ​ថា បណ្ដា​ប្រទេស​លោកខាង​លិច​បាន​ប្ដេជ្ញា​ផ្ដល់​កញ្ចប់​ថវិកា​រាប់ពាន់​លាន​ដុល្លារ​អាមេរិក ជា​ជំនួយ​យោធា​ថ្មី​ដល់​អ៊ុយ​ក្រែ​ន​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ។ កាលពី​ថ្ងៃ​ចន្ទ​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប បាន​ព្រមព្រៀង​បញ្ចេញ​កញ្ចប់​ថវិកា​ចុង​ក្រោយ​របស់​ខ្លួន ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន ៥៤៥​លាន​ដុល្លារ​អាមេរិក​ដល់​អ៊ុយ​ក្រែ​ន៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        38
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm