អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដាក់ឱ្យដំណើរការក្រុមការងារបច្ចេកទេសអន្តរក្រសួងតាក់តែងគោល នយោបាយលុបបំបាត់អេដស៍នៅឆ្នាំ២០២៥

2023/01/24 05:55:15 pm        542

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំពិធីប្រកាសឱ្យដំណើរការក្រុមការងារបច្ចេកទេស អន្តរក្រសួងតាក់តែងគោលនយោបាយលុបបំបាត់អេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។

ពិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី ជា ប្រធាន អនុប្រធាន សមាជិក និងទីប្រឹក្សាក្រុមការងារបច្ចេកទេសអន្តរក្រសួង ក្រុមការងារស្នូលមកពីក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធផងដែរ, នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានបញ្ជាក់ថា ក្រុមការងាររបស់រាជរដ្ឋាភិបាល និងក្រុមការងារ​ស្នូល​របស់អាជ្ញាធរ គឺជាការប្រមូលធនធានបញ្ញាញាណ ដើម្បីតាក់តែងគោល​នយោបាយលុប​បំបាត់​អេដស៍ នៅឆ្នាំ២០២៥ និងធានាចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ ក្នុងនោះក្រុមការងារមានតួនាទីភារកិច្ច ៖ ១) សិក្សា និងរៀបចំគោលនយោបាយ, ២) សិក្សា និងវិភាគលើស្ថានភាពបច្ចុប្បន្ននៃការឆ្លើយតបអេដស៍, ៣) សិក្សា និងវិភាគអំពីប្រព័ន្ធជាតិ ចំណុចខ្វះខាត លើកសំណើកែសម្រួល, ៤) សិក្សា និងវិភាគពីតួនាទីរបស់សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល សហគមន៍ប្រជាជនគន្លឹះ អ្នកផ្ទុកមេរោគអេដស៍ក្នុងការឆ្លើយតប និងលុបបំបាត់អេដស៍, ៥) សិក្សា និងវិភាគពីតម្រូវការហិរញ្ញវត្ថុ, ៦) ពិគ្រោះយោបល់ជាមួយ​អ្នកជំនាញ ដៃគូអភិវឌ្ឍន៍ ដើម្បីប្រមូលធាតុចូលក្នុងការតាក់តែងគោលនយោបាយ, ៧) ពិនិត្យជាប្រចាំលើភាពចាំបាច់ នៃការកែលម្អគោលនយោបាយ និង៨) រាយការណ៍ជូន អាជ្ញាធរពី​វឌ្ឍនភាព​នៃការរៀបចំគោល នយោបាយ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា កម្ពុជាយើងបានសម្រេចគោលដៅ៩៥-៩៥-៩៥ ទី២ និងទី៣ហើយ នៅតែគោលដៅទី១ប៉ុណ្ណោះ។ ចំពោះគោលដៅ៩៥ទី១ដែលយើង​នៅមិនទាន់​សម្រេចបាន យើងត្រូវ ៖ ១) បង្កើនកម្មវិធីបង្ការ និងវាយតម្លៃថាតើកម្មវិធី​​ដែលកំពុងដំណើរ​ការសមស្របនឹងសភាពការណ៍ជាក់ស្តែងហើយឬនៅ? ២) តើកម្មវិធីបង្ការអាចធ្វើនវានុវត្តន៍យ៉ាងដូចម្តេច តាមយន្តការអ្វីខ្លះ? តើរយៈពេលអនុវត្តនៅពេលណា? ៣) តើត្រូវមានវិធីទាក់ទាញអ្វីខ្លះ ដើម្បីលើកទឹកចិត្តឱ្យប្រជាជនគន្លឹះមកធ្វើតេស្តរកមេរោគអេដស៍? ៤) ការស្វែងរកអ្នកបាត់មុខជាង ១០០០០នាក់ និងទប់ស្កាត់កុំឱ្យអ្នកជំងឺបោះបង់ការព្យាបាល និងថែទាំ។

មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ពីឆ្នាំ២០២៣ ដល់២០៣០ ថវិកាជាតិ​៥លានដុល្លារ ក្នុងមួយឆ្នាំ ដោយមិនគិតពីថវិកាសម្រាប់មន្រ្តីជាប់កិច្ចសន្យាមូលនិធិសកល ព្រមទាំងថវិកា៨០លានរៀល ​និង៦០លានរៀលសម្រាប់រាជធានី-ខេត្តចំនួន១៥ នឹងត្រូវផ្តល់​ឱ្យដើម្បីចំណាយលើការងារអេដស៍។

ទន្ទឹមនឹងនោះ ពីឆ្នាំ២០២៣ ដល់២០៣០ ថវិកាមូលនិធិសកលក្នុងរង្វង់១៣លានដុល្លារក្នុងមួយឆ្នាំ ដោយមិនគិតពីជំនួយដែលបានមកពី USAIDS ក៏នឹងត្រូវផ្តល់ជាជំនួយលើការងារអេដស៍ផងដែរ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        104
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm