នគរបាល​ប៉េ​រូ​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​បំបែក​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល ​ខណៈ​វិបត្តិ​នយោបាយ​នៅតែ​បន្ត​

2023/01/24 06:16:57 pm        594

​ប៉េរូ៖ នគរបាល​បង្ក្រាប​កុបកម្ម​បាន​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក ​ដើម្បី​បំបែក​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ការ​រំជើបរំជួល​ថ្មីនៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​ប៉េ​រូ ហើយ​រដ្ឋមន្ត្រីក្រសួង​មហារ​ផ្ទៃ​របស់​ប្រទេស​នេះ​បាន​និយាយ​ថា ​មក​ទល់នឹង​ពេលនេះ​ពុំទាន់​មើល​ឃើញ​ពី​សញ្ញា​ធូរស្រាល​ នៃ​ភាព​ចលាចល​ក្នុង​ប្រទេស​នៅឡើយ​ទេ​។

​ក្រុម​បាតុករ​រាប់​រយ​នាក់​បាន​ដើរ​ក្បួន​តវ៉ា​នៅ​កណ្ដាល​រដ្ឋធានី​លី​ម៉ា​កាលពី​ថ្ងៃ​ចន្ទ ​ដើម្បី​ទាមទារ​ឲ្យ​លោក​ស្រី​ប្រធានាធិ​បតី Dina Boluarte ចុះ​ចេញពី​តំណែង ដោយ​ក្រុម​បាតុករ​មួយ​ចំនួន​បាន​ស្រែក​ថា ឃាតក​ Dina រហូត​ទាល់តែ​នគរបាល​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​។ ​វិបត្តិ​នេះ​បង្កឡើង​ដោយ​ការ​ទម្លាក់​ប្រធានាធិបតី​ឆ្វេង​និយម និង​ជន​ជាតិ​ដើម​ភាគតិច​លោក Pedro Castillo ​ចេញពី​តំណែង​កាលពី​ដើម​ខែ​មុន ភាគច្រើន​កើត​ចេញពី​ការ​មិន​ស្មើភាព​គ្នារវាង​ឥស្សរជន​ក្នុង​ទីក្រុង​របស់​ប្រទេស​ប៉េ​រូ ​និង​ជន​ជាតិ​ដើម​ភាគតិច​ជនបទ​ក្រីក្រ​នៅ​តំបន់​ភ្នំ​អង្គ ​(Andean)​ ភាគ​ខាង​ត្បូង​ ដែល​បាន​មើល​ឃើញ​លោក​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជាច្រើន​ ដែល​គិតតែ​ពី​ប្រយោជន៍​ខ្លួនឯង។​

​ភាព​រំជើបរំជួល​​នេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ ៤៦​នាក់​ស្លាប់​នៅ​ក្នុង​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ។ ​នគរបាល​ប៉េ​រូ​បាន​ចាប់ខ្លួន​មនុស្ស​ជាង​ ២០០​នាក់ដោយ​ចោទប្រកាន់​ពី​បទ​ព្យាយាម​ចូល​ដោយ​ខុសច្បាប់ ​ទៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង​លី​ម៉ា។​ ​បន្ទាប់ពី​ការ​ប្រមូលផ្ដុំ​ដ៏​ធំ​កាលពី​សប្ដាហ៍​មុន​ក្នុង​រដ្ឋធានី​លី​ម៉ា គម្រោង​ជួបជុំ​មួយទៀត​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​ក្រុម​បាតុករ​ទាមទារ​ឲ្យ​លោកស្រី​ប្រធានាធិបតី Boluarte ចុះ​ចេញពី​តំណែង ទោះបីជា​ក្រុម​អាជ្ញាធរ​បាន​ប្រកាស​ឲ្យ​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ក៏ដោយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        64
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        392
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        440

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm