សីដក់​ត្រៀម​គ្រប់​វិញ្ញាសា​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំនេះ តែ​ចូល​រួម​បាន​ប៉ុន្មាន​អាស្រ័យ​លើ​ម្ចាស់ផ្ទះ និង​ក្រសួង​អប់រំ​

2021/04/27 09:59:58 am        144

​សីដក់៖ សហព័ន្ធ​កីឡា​សីដក់ និង​ឈិន​ឡូ​ន​កម្ពុជា បាន​នឹង​កំពុង​ជំរុញ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ទាំង​បុរស និង​នារីពង្រឹង​ការ​ហ្វឹក​ហាត់​លើ​គ្រប់​វិញ្ញាសា ដែល​វៀតណាម​បាន​កំណត់​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នា​ចុង​ឆ្នាំ​២០២១ នេះ តែ​ចំពោះ​ការ​ចូល​រួម​បាន​ប៉ុន្មាន​វិញ្ញាសា​គឺ​អាស្រ័យ​លើ​ម្ចាស់​ផ្ទះ និង​ក្រសួង​អប់រំ យុវជន និង​កីឡា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​កញ្ញា សួង ចាន់តូ​រ៉ា​ទី អគ្គលេខាធិការ​ស្ដីទី​សហព័ន្ធ។​

​កញ្ញា សួង ចាន់តូ​រ៉ា​ទី បាន​បញ្ជាក់​ថា សម្រាប់​កីឡា​សីដក់​ វៀតណាម​បាន​ដាក់​វិញ្ញាសា​ចំនួន ៨ ក្នុង​នោះ​បុរស​មាន ៤​វិញ្ញាសា និង​នារី​មាន ៤​វិញ្ញាសា ហើយ​កម្ពុជា​បាន​ពង្រឹង​ការ​ហ្វឹកហាត់​គ្រប់​វិញ្ញាសា។ ប៉ុន្តែ​ជា​បណ្ដោះអាសន្ន​ពេលនេះ​វៀតណាម​មិនទាន់​កំណត់​ថា ក្រុម​ភ្ញៀវ​ទាំងអស់រួម​ទាំង​កម្ពុជា នឹង​ចូល​រួម​បាន​ប៉ុន្មាន​វិញ្ញាសា​នោះ​ទេ។ ម្យ៉ាង​ក្រោយ​ម្ចាស់ផ្ទះ​សម្រេច​ហើយ ក៏​ត្រូវ​ឆ្លងកាត់​ការ​សម្រេច​បញ្ជូន ឬ​អត់​ពី​ក្រសួង​អប់រំ​ដែរ។​ ​ប៉ុន្ដែ​យ៉ាងណា​ក្រុម​សីដក់​ជម្រើស​ជាតិ​កម្ពុជា បាន​នឹង​កំពុង​សម្រុក​ហ្វឹកហាត់​ដោយ​យកចិត្តទុកដាក់​បំផុត ពិសេស​អំឡុង​ពេល​វិធាន​ការ​បិទ​ខ្ទប់​នេះ ពួកគេ​បាន​ធ្វើ​ការ​ហ្វឹកហាត់​តាម Online នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួនដើម្បី​ពង្រឹង​សមត្ថភាព​លើ​គ្រប់​វិញ្ញាសា ក្នុង​ន័យ​ធានា​បាន​នូវ​ការ​ត្រៀម​ខ្លួន​រួចរាល់ សម្រាប់​ចូលរួម​ប្រកួត និង​ដណ្ដើម​មេដាយ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម នា​ចុង​ឆ្នាំ​២០២១ នេះ។​

​សូម​បញ្ជាក់​ថា សីដក់គឺជា​ប្រភេទ​កីឡា​ដ៏​មាន​សក្ដានុពល​មួយ​របស់​កម្ពុជា ក្នុងចំណោម​កីឡា​សក្ដានុពល​ផ្សេងទៀត ដែល​ធ្លាប់​ដណ្តើម​បាន​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ​នៅ​ក្នុង​ព្រឹត្តិកា​រ​ណ៍​ស៊ី​ហ្គេម​ជា​បន្តបន្ទាប់ ទោះបី​ពេលខ្លះ​មាន​បញ្ហា​ទីលាន​ហ្វឹកហាត់​ក៏ដោយ ជាក់ស្ដែង​ស៊ី​ហ្គេម​លើក​ចុង​ក្រោយ​នៅ​ហ្វីលីពីន​កាលពី​ឆ្នាំ​២០១៩ កន្លងទៅ ក្រុម​សីដក់​ជម្រើស​ជាតិ​កម្ពុជា​ក៏​ដណ្ដើម​បាន​មេដាយ​ប្រាក់ ១​គ្រឿង​លើ​វិញ្ញាសា​ក្រុម​ផង​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm