Aston Villa ទិញ​បាន​ខ្សែប្រយុទ្ធ​ក្លិប​អាមេរិក Chicago Fire, Jhon Duran តម្លៃ ១៨លាន​ផោន

2023/01/24 06:44:52 pm        74

​បាល់ទាត់៖ ​ក្លិប​ Aston Villa បានសំរេច​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​កូ​ឡុំ​ប៊ី Jhon Duran ពី​ក្លិប​អាមេរិក Chicago Fire ក្នុងតម្លៃ​ផ្ទេរ ១៨លាន​ផោន​ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធ​របស់ខ្លួន​។ ​​កីឡាករ​វ័យ ១៩ឆ្នាំ​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី ៨គ្រាប់ និង​ប៉ះ​បញ្ជូន ៦លើក​ក្នុងការ​បង្ហាញខ្លួន ២៨ប្រកួត​ឱ្យ Chicago Fire នៅ​ក្របខណ្ឌ​អាមេរិក Major League Soccer​។

​​Aston Villa នឹងត្រូវ​ចំណាយ​នៅលើ​ការផ្ទេរ​នេះ ១៤.៧៥លាន​ផោន និង​ប្រាក់​បន្ថែម​ផ្សេងៗ ៣.៣លាន​ផោន​។ ​​Jhon Duran ដែល​ធ្លាប់​បង្ហាញខ្លួន ៣លើក​ឱ្យ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​នោះ បាន​ក្លាយជា​កីឡា​ករទី២ ដែល​មកកាន់ Aston Villa ក្រោម​ការដឹកនាំ​របស់​លោក Unai Emery បន្ទាប់ពី​ការមកដល់​របស់ Alex Moreno តម្លៃ ១៣.២លាន​ផោន​ពី Real Betis កាលពីដើម​ខែមករា​នេះ​។ ​​Jhon Duran នឹងត្រូវ​ប្រជែង​តំណែង​ប្រយុទ្ធ​ជាមួយ Ollie Watkins បន្ទាប់ពី​ការចាកចេញ​របស់ Danny Ings ដែល​ផ្លាស់​ទៅកាន់ West Ham​។ ​​Aston Villa បច្ចុប្បន្ន​ឈរ​លេខ ១១ នៅ English Premier League បន្ទាប់ពី​ឈ្នះ ៣ ក្នុងចំណោម ៤ប្រកួត​ចុងក្រោយ​របស់ខ្លួន​។

​​ជាមួយគ្នា​នោះដែរ​ក្រុម​ការពារ​ជើងឯក Manchester City ក៏បាន​នាំយក​កីឡាករ​ចំនូល​ថ្មី​មួយរូប​ដែរ​គឺ​ខ្សែបម្រើ Maximo Parrone ផ្លាស់​ពី​ក្លិប​អា​ហ្ស​ង់​ទីន Velez Sarsfield តម្លៃ ៩លាន​ផោន​កិច្ចសន្យា ៥ឆ្នាំកន្លះ​។ ​​កីឡាករ​វ័យ ២០ឆ្នាំ​រូបនេះ​ស៊ុត​បញ្ចូល​ទី​បាន ៣គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៣៣លើក​ឱ្យ Velez Sarsfield តាំងពី​ការបង្ហាញ​ខ្លួន​ដំបូង​នៅ​ឆ្នាំ២០២០​។ ​​ចំណែកឯ​ក្រុម​កាំភ្លើង​ធំ Arsenal ក៏បាន​សំរេច​ក្នុងការ​នាំយក​ខ្សែការពារ​ប៉ូឡូញ Jakub Kiwior ផងដែរ​ពី​ក្លិប​អ៊ីតាលី Spezia ក្នុងតម្លៃ ១៧.៦លាន​ផោន​។ ​​កីឡាករ​វ័យ ២២ឆ្នាំនេះ​គឺជា​គោលដៅ​របស់លោក Mikel Arteta តាំងពី​ដើមរដូវ​កាល​ ដើម្បី​ចែករំលែក​តំណែង​ការពារ​ជាមួយ​កីឡាករ​ប្រេ​ស៊ី​ល Gabriel ដែល​លេង​ពេញ ៩០នាទី​រាល់​ប្រកួត​គ្មាន​ពេល​សម្រាក​៕

អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm