Novak Djokovic ឡើង​វគ្គ ៨នាក់​ចុងក្រោយ​ដោយ​ទម្លាក់​កីឡាករ​ម្ចាស់ផ្ទះ Alex de Minaur

2023/01/24 07:12:27 pm        62

​​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​ស៊ែ​ប Novak Djokovic មិន​ធ្វើការ​ធ្ងន់​ឡើយ​ដើម្បី​បន្តដំណើរ​ឡើង​វគ្គ ៨នាក់​ចុងក្រោយដោយបាន​យកឈ្នះ​កីឡាករ​ក្តីសង្ឃឹម​របស់​ម្ចាស់ផ្ទះ​អូស្ត្រាលី Alex de Minaur នៅ Grand Slam, Australian Open​។

​​កីឡាករ​វ័យ ៣៥ឆ្នាំ​ដែល​នៅតែមាន​បញ្ហា​របួស​ភ្លៅ​របស់ខ្លួន​នៅឡើយ មិនបាន​បង្ហាញ​ពី​ការរំខាន​ដោយសារ​របួសអ្វី​ឡើយ ផ្ទុយទៅវិញ​បែ​ជា​យកឈ្នះ Alex de Minaur មិន​លំបាក ៣សិត​ផ្ទួនៗ ៦-២ ៦-១ និង ៦-២​។ ​​អតីត​កីឡាករ​លំដាប់​លេខ ១ ពិភពលោក​រូបនេះ​នឹង​បន្តដំណើរ​ស្វែង​រកពាន Australian Open ជា​កំណត់ត្រា ១០លើក​ដោយ​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​រុស្ស៊ី Ruben Rublev នៅ​វគ្គ ៨នាក់​ចុងក្រោយ​។ ​​Ruben Rublev បន្ត​ឡើង​វគ្គ ៨នាក់​ចុងក្រោយ​បន្ទាប់ពី​សង្គ្រោះ​ពិន្ទុ Match Point ពីរលើក​របស់​កីឡាករ​ដា​ណឹ​ម៉ាក Holger Rune ពី​ការ​នាំមុខ ៥-០ នៅ​សិត​កាត់សេចក្តី​រហូត​យកឈ្នះ​វិញ ៧-៦(១១-៩) មិនគួរ​ឱ្យ​ជឿ​។ ​​បន្ទាប់ពី​បានដឹងថា ត្រូវ​ជួប​ជាមួយ Djokovic នៅ​វគ្គ ៨នាក់​ចុងក្រោយ Rublev និយាយថា គ្មាន​នរណា​ចង់​ជួប Djokovic ឡើយ​។

​​ងាក​មក​លទ្ធផល​ផ្សេងទៀត កីឡាករ​អាមេរិក Ben Shelton បន្ត​ក្តី​ស្រមៃ​របស់ខ្លួន​ក្រោយ​យកឈ្នះ​មិត្ត​រួម​ជាតិ JJ Wolf ដោយ​លទ្ធផល​តានតឹង ៥សិត ៦-៧(៥-៧) ៦-២ ៦-៧(៤-៧) ៧-៦(៧-៤) និង ៦-២​។ ​​កីឡាករ​វ័យ ២០ឆ្នាំ Ben Shelton ដែល​ត្រូវជា​កូនប្រុស​បង្កើត​របស់ Bryan Shenton ទើបតែ​បង្ហាញខ្លួន​លើក​ទី២ ប៉ុណ្ណោះ​នៅក្នុង​ព្រឹត្តិការណ៍ Grand Slam​។ ​​កីឡាករ​ជំនាញ​ដៃ​ឆ្វេង​រូបនេះ​មាន​ចំណាត់ថ្នាក់​ពិភពលោក​លេខ ៥៦៩ កាលពី​ឆ្នាំមុន តែ​នៅពេលនេះ​ឈរ​លេខ ៨៩​។ ​​ជុំ​បន្ត Ben Shelton នឹងត្រូវ​ជួប​ជាមួយ​មិត្ត​រួម​ជាតិ​អាមេរិក​ម្នាក់ទៀត​គឺ Tommy Paul ដែល​បាន​យកឈ្នះ​កីឡាករ​អេ​ស្ប៉ា​ញ Roberto Bautista Agut ៦-២ ៤-៦ ៦-២ និង ៧-៥៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        166
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm