អាជ្ញាធរខណ្ឌដូនពេញបន្តចុះស្ដារប្រព័ន្ធលូ កក់ស្ទះបណ្ដាលឲ្យជន់លិចពេលមានភ្លៀងធ្លាក់ម្ដងៗ

2023/01/24 08:29:58 pm        412

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានបន្តចុះស្ដារប្រព័ន្ធលូដែលមានការកក​ស្ទះមាត់លូធ្វើឲ្យស្ទះទឹកលេងហូរបង្កជាជនលិចដល់ភូមិផ្ទះរបស់បងប្អូនពលរដ្ឋ ពេលមានភ្លៀងធ្លាក់ម្ដងៗ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ ដោយមានការណែនាំនិងយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ​ដូច្នេះលោក ជា ខេមា អភិបាលខណ្ឌដូនពេញ ​ដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ ​និងសាធារណៈការ ​បរិស្ថាន អនាម័យ ខណ្ឌ ចុះធ្វើការស្ដារប្រព័ន្ធលូ ​តាមបណ្ដោយផ្លូវលេខR2 កែងផ្លូវលេខ៧០ ដែលមានប្រវែងជាង ១គីឡូម៉ែត្រ ភូមិ២០ និងភូមិ២៤ មូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា​ កន្លងមកនៅតាមផ្លូវលេខR2 កែងផ្លូវលេខ​៧០នេះ ដែលមានប្រវែង ១២២៧ម៉ែត្រ មានការជនលិចទឹកដល់ភូមិផ្ទះរបស់​ប្រជាពលរដ្ឋរស់នៅ​អមសងខាងផ្លូវ ​ពេលមានភ្លៀងធ្លាក់ម្ដងៗ។

ដូច្នេះពលរដ្ឋមានការសំណូមពរមកអាជ្ញាធរ​ខណ្ឌពេលនោះអាជ្ញាធរខណ្ឌ បាន​ចុះត្រួតពិនិត្យមើល​ដោយ​នៅតាមបណ្ដោយផ្លូវនេះមានប្រព័ន្ធលូ​ត្រឹមត្រូវ ​ដោយ​មុខកាត់​មួយ​ម៉ែត្រ២តឹក ​ទៅមួយ​ម៉ែត្រ ៥តឹក។ ​បន្ទាប់មកមន្ត្រីជំនាញ បានបន្តត្រួតពិនិត្យឃើញថា ​នៅមាត់លូ នីមួយៗតាម​បណ្ដោយ​ផ្លូវនេះ​គឺមានការកកស្ទះទៅដោយសំរាម​ សំបកកំប៉ុង​ ថង់ប្លាស្ទិក ដី.ជាដើម បង្កជាការកកស្ទះប្រព័ន្ធទឹកលែងហូរ។

លោកអភិបាល បានបន្តទៀតថា​ ធ្វើលើកនេះគឺធ្វើឲ្យស្អាត ធ្វើឲ្យអស់ ​ធ្វើឲ្យលែងមាន​ការកក់ស្ទះ​បន្តទៀត ​ដូច្នេះកម្លាំង​បរិស្ថានអនាម័យខណ្ឌ​បានចុះស្ដារអណ្ដូង​លូ​ ក្នុងមួយទីតាំងបានជាង៦០ បេ តូច ​ដូចឃើញ​ជាក់ស្ដែងស្រាប់។ រួចកម្លាំង​ និងបន្តចុះស្ដារតាមប្រព័ន្ធលូ​ បណ្ដោយផ្លូវលេខ៧០ ប្រវែងជាង១​គីឡូម៉ែត្រ ​បន្តទៀតធ្វើយ៉ាងឲ្យអស់ស្អាតកុំធ្វើកិច្ចការនេះដដែលៗ បើធ្វើដដែលៗ​នាំឲ្យខាតបង់ថវិកា ​និងពេលវេលាព្រោះ ​អាជ្ញាធរមូលដ្ឋានមានកិច្ចការច្រើនណាស់ដែលត្រូវ​ធ្វើ​ដើម្បី​បម្រើប្រជាពលរដ្ឋមូលដ្ឋាន។

ជាចុងក្រោយ ​លោកអភិបាលខណ្ឌដូនពេញ បានឆ្លៀតសួរសុខទុក្ខបងប្អូន​ពលរដ្ឋរស់នៅអមសង​ខាងផ្លូវលេខR2 ​កែងផ្លូវលេខ៧០នេះ ​និងបានណែនាំដល់អាជ្ញាធរមូលដ្ឋាន​សង្កាត់ស្រះចក ផង​ដែរថា ​ត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូន​ដល់ពលរដ្ឋឲ្យបានទាន់ពេលវេលា ​នូវ​ឯកសារផ្សេងៗ ​មិនត្រូវទុកចោល​ព្រងើយនោះឡើយ។សូមសំណូមពរដល់ពលរដ្ឋទាំងអស់​ជួយថែរក្សាអនាម័យ​ បរិស្ថាន កុំយកសំរាមទុកចោល​នៅ​លើមាត់លូ ​ត្រូវវិចខ្ចប់ឲ្យបានបានត្រឹមត្រូវ ​សំរាមត្រូវចេញតាមពេលកំណត់របស់ក្រុមហ៊ុន ចៀសវាង​ការចេញសំរាមក្រៅម៉ោង​ ដែលអាចបង្កការកកស្ទះដល់មាត់លូពេលមេឃភ្លៀង។

លោក អភិបាលសង្ឃឹម​យ៉ាងមុតមាំថា ​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ ​សង្កាត់ទាំង១១ នឹង​បន្តសហការចូលរួមដើម្បីមូលដ្ឋានយើងទាំងអស់គ្នា៕អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm