អ្នកកជំនាញអាជ្ញាធរជាតិអប្សរា និងឥណ្ឌាសហការជួសជុល កំពូលកណ្ដាលប្រាសាទតាព្រហ្ម ឱ្យមានសុវត្ថិភាពឡើងវិញ

2023/01/24 09:13:50 pm        656

សៀមរាប៖ ក្រុមអ្នកជំនាញឥណ្ឌា បានសហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងរៀបចំសម្រួល​កំពូល​កណ្ដាលរបស់ប្រាសាទតាព្រហ្ម ដែលគេជឿងថា ជាកន្លែង(ប្រាជ្ញាបារមី)​ជាកំពូលពិសេសបំផុត​ដែលនៅចំ ចំណុចកណ្ដាល នៃប្រាសាទតាព្រហ្ម ​ដើម្បីឱ្យកំពូលនេះ បានវិលទៅរកសភាពល្អប្រសើរឡើងវិញ។

លោកបណ្ឌិត Sing Sood អ្នកអនុវត្តគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស​ និង​ជួសជុល​ប្រាសាទតាព្រហ្ម ​មានប្រសាសន៍ថា ​បច្ចុប្បន្នកំពូលកណ្ដាលនៃប្រាសាទតាព្រហ្ម ដែលគេស្គាល់ថា ជាកន្លែងប្រាជ្ញាបារមីនោះ​ បានរលុះថ្មពីលើធ្លាក់មកក្រោម មិនអាច​ឱ្យភ្ញៀវទេសចរចេញចូលបានទេ​ ដែលត្រូវតែធ្វើការរៀបចំឡើងវិញជាចាំបាច់។

លោកមានប្រសាសន៍ទៀតថា ដំណើរការរៀបចំកំពូលកណ្ដាលនៃប្រាសាទតាព្រហ្មឡើងវិញនេះ គឺធ្វើការសំអាត ​ហើយត្រូវស្វែងរកថ្ម ប្រសិនបើថ្មរលុះធ្លាក់ពីលើ គឺត្រូវយកទៅដាក់នៅកន្លែង​ដើមវិញ ។ក្នុងការស្វែងរកថ្មនេះដែរ​បើសិន​ជាឃើញថាថ្មណា បាក់បែកក៏ត្រូវជួសជុល​ហើយ​ត្រូវរកទីតាំងដើមរបស់វា ​ព្រមទាំងយកបល្ល័ង្គធ្វើពីថ្មភក់ដ៏ធំមួយ ដែលគេគិតថាធ្លាប់​ដាក់នៅ​ចំកណ្ដាលនៃកំពូលនោះ ​ទៅដាក់នៅកន្លែងដើមវិញផង។

អ្នកអនុវត្តគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជា បានឱ្យដឹងទៀតថាការរៀបចំកំពូលកណ្ដាល​របស់​ប្រាសាទតាព្រហ្ម ឱ្យប្រសើរឡើងវិញនេះ ​គឺដើម្បីសុវត្ថិភាពភ្ញៀវទេសចរ ​ពីព្រោះថាជារៀងរាល់ថ្ងៃ គឺមានភ្ញៀវទេសចរណ៍បរទេសនិងខ្មែរជាច្រើន​ ចូលចិត្តទៅទស្សនាទីនោះ ។

ប្រាសាទតាព្រហ្ម ​បានកសាងឡើងនៅអំឡុងឆ្នាំ១១៨៦នៃគ្រីស្តរាជ ​ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គព្រះនាមចុឌាមុនីក្រោមរូបភាពប្រាជ្ញាបារមី។ប្រាសាទនេះ មានកំពូលជាច្រើន​ ប៉ុន្តែកំពូលនៅចំណុចកណ្ដាលរបស់ប្រាសាទនេះ ដែលគេហៅថា​ជា​ប្រាជ្ញាបារមី ត្រូវបានគេចាត់ទុកថាជាបេះដូង របស់ប្រាសាទទាំងមូល ហើយក៏ជាកំពូល​ពិសេសបំផុត​ ដែលគេជឿថាកាលពីសម័យបុរាណទីនោះ ក៏មានការដាក់តម្កល់ទេវរូប​ឬក៏អទិទេពអ្វីមួយសម្រាប់សក្ការៈបូជាផង។ជារៀងរាល់ថ្ងៃនៅកំពូលកណ្ដាលរបស់ប្រាសាទនេះ គឺមានភ្ញៀវទេសចរណ៍បរទេសនិងខ្មែរជាច្រើនរយនាក់ តែងចេញចូលទៅទស្សនាឥតដាច់ ។ភ្ញៀវទេសចរណ៍​ ដែលចូលចិត្តទៅទស្សនាទីនោះ ​ដោយសារតែមានដើមឈើធំៗដុះគ្របលើរបង​ប្រាសាទ​ ធ្វើឱ្យមានសម្រស់ទាក់ទាញម្យ៉ាង ព្រមទាំងធ្វើឱ្យពួកគេចូលចិត្តថតយករូប​អនុស្សាវរីយ៍ផង៕


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        101
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm