Magda Linette ទម្លាក់ Caroline Garcia ឡើង​វគ្គ ៨នាក់​ចុងក្រោយ Grand Slam លើកដំបូង​ក្នុង​អាជីព

2023/01/24 09:25:40 pm        73

​​វាយ​កូន​បាល់៖ ​កីឡាការិនី​វាយ​កូន​បាល់​ប៉ូឡូញ Magda Linette បាន​ឈានឡើង​វគ្គ ៨នាក់​ចុង​ក្រោយ Grand Slam លើកដំបូង​ក្នុង​វ័យ ៣០ឆ្នាំក្រោយ​ជ័យជំនះ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​លើ​កីឡាការិនី​លំដាប់​លេខ៤ Caroline Garcia នៅ Australian Open​។

​​បច្ចុប្បន្ន​ឈរ​លេខ ៤៥ ពិភពលោក Magda Linette បាន​យកឈ្នះ​កីឡាការិនី​បារាំង Caroline Garcia ដោយ​លទ្ធផល ៧-៦(៧-៣) និង ៦-៤​។ ​Magda Linette បាន​និយាយថា នាង​មិន​ជឿ​ខ្លួន​ឯ​ឡើយ​នូវ​អ្វីដែល​បានកើត​ឡើង​នៅពេលនេះ​។ ​កីឡាការិនី​វ័យ ៣០ឆ្នាំ​ដែលមាន​កំណត់ត្រា​ផ្ទាល់ខ្លួន​ឡើង​បាន​ត្រឹម​ជុំ​ទី៣ Grand Slam នោះនឹង​បន្តដំណើរ​ប្រកួត ​ដើម្បី​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​នឹងត្រូវ​ជួប​ជាមួយ​កីឡាការិនី Karolina Pliskova​។ ​កីឡាការិនី​ឆេ​ក Karolina Pliskova បាន​យកឈ្នះ​កីឡាការិនី​ចិន Zhang Shuai ដោយ​លទ្ធផល ៦-០ និង ៦-៤ ដើម្បី​ឡើង​វគ្គ ៨នាក់​ចុងក្រោយ Grand Slam លើក​ទី ១១ ក្នុង​អាជីព និង​ជា​លើក​ទី៤ នៅ Australian Open​។

​​ចំណែក​លទ្ធផល​ផ្សេងទៀត កីឡាការិនី​ក្រូ​អាស៊ី Donna Vekic បាន​បន្តដំណើរ​ឡើង​វគ្គ ៨នាក់​ចុងក្រោយ​ផងដែរ​ក្រោយ​យកឈ្នះ​កីឡាការិនី​វ័យក្មេង​ឆែក Linda Fruhvirtova ដោយ​លទ្ធផល ៦-២ ១-៦ និង ៦-៣​។ ​ក្នុង​វ័យ ១៧ឆ្នាំ ២៧៣ថ្ងៃ Linda Fruhvirtova ចង់​ក្លាយជា​កីឡាការិនី​វ័យក្មេង​បំផុត​ដែល​ឡើង​វគ្គ ៨នាក់​ចុងក្រោយ Australian Open ក្នុង​រយៈពេល ២៥ឆ្នាំបន្ទាប់ពី Martina Hingis វ័យ ១៧ឆ្នាំ ១២៤ថ្ងៃ និង Venus Williams ១៧ឆ្នាំ ២២៩ថ្ងៃដោយ​អ្នក​ទាំងពីរ​ធ្វើបាន​បែបនេះ​កាលពី​ឆ្នាំ១៩៩៨៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm