សហភាព​អឺរ៉ុប​អនុម័ត​ជំនួយ​យោធា​បន្ថែម​ដល់​អ៊ុយ​ក្រែ​ន និង​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់

2023/01/24 10:15:16 pm        396

​អឺរ៉ុប៖ រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប​បាន​ព្រមព្រៀងគ្នា​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​បែងចែក​ប្រាក់ ៥០០​លាន​អឺរ៉ូ​ទៀត​សម្រាប់​ជំនួយ​យោធា​នៅ​អ៊ុយ​ក្រែ​ន និង​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី និង​អង្គការ​អ៊ីរ៉ង់​ជាង ៣០ ដែល​ត្រូវ​បាន​ដាក់​កំហុស​ចំពោះ​ការបង្ក្រាប​ដ៏​ឃោរឃៅ​លើ​ក្រុម​បាតុករ​។

កិច្ចព្រមព្រៀង​ស្តីពី​ការ​ផ្តល់​ជំនួយ​លើក​ទី​ប្រាំពីរ​ដល់​អ៊ុយ​ក្រែ​ន បានធ្វើ​ឡើង​នៅពេលដែល​រដ្ឋមន្ត្រី​ការបរទេស​ទាំង ២៧​ប្រទេសរបស់​សហភាព​អឺរ៉ុប​បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល បន្ទាប់ពី​បណ្តា​ប្រទេស​លោក​ខាង​លិច​បរាជ័យ​កាលពី​សប្តាហ៍​មុន ​ក្នុងការ​ព្រមព្រៀង​លើ​ការបញ្ជូន​រថក្រោះ​ប្រយុទ្ធ​ទៅកាន់​ទីក្រុង Kyiv ប៉ុន្តែ​បាន​សន្យា​ផ្តល់​ការគាំទ្រ​ជំនួយ​រាប់ពាន់​លាន​ដុល្លារ​។ ប្រធាន​គោល​នយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​លោក Josep Borrell បាន​និយាយថា រដ្ឋមន្ត្រីការបរទេស​បាន​អនុម័ត​កញ្ចប់​ជំនួយ ៥០០លាន​អឺរ៉ូរួមជាមួយ​នឹង ៤៥លាន​បន្ថែមទៀត​សម្រាប់​ឧបករណ៍​ និង​សម្រាប់​បេសកកម្ម​ហ្វឹក​ហ្វឺន​យោធា​របស់​សហភាព​អឺរ៉ុប​ផ្តល់​ឲ្យ​អ៊ុយ​ក្រែ​ន​។ លោក​និយាយ​ថា អាល្លឺម៉ង់​បាន​បញ្ជាក់​ក្នុង​អំឡុង​កិច្ចប្រជុំ​ថា ​ខ្លួន​នឹងមិន​ហាមឃាត់​ប្រទេស​ដែល​ទិញ​រថក្រោះ Leopard របស់​ខ្លួន​ដើម្បី​បញ្ជូន​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​ឡើយ​។

រថក្រោះ Leopard របស់​អាល្លឺម៉ង់ត្រូវបាន​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា ​សាក​សម​បំផុត​សម្រាប់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ទីក្រុង​ប៊ែ​កឡាំង​ត្រូវតែ​អនុញ្ញាត​ឱ្យ​លក់ ប៉ុន្តែ​ប្រទេស​ពុំ​ទាន់​សម្រេច​​ឲ្យ​ធ្វើ​ដូច្នេះ​នៅឡើយ​។​ ​លើ​បញ្ហា​ប្រទេស​អ៊ីរ៉ង់ លោក Borrell បាន​និយាយថា ទណ្ឌកម្ម​នឹង​កំណត់​គោលដៅ​អង្គភាព និង​មន្ត្រីជាន់ខ្ពស់​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​។ អ្នក​ដែលជា​គោលដៅ​មិនអាច​ធ្វើដំណើរ​ទៅ​សហភាព​អឺរ៉ុប​បានទេ ហើយ​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​មាននៅ​សហភាព​អឺរ៉ុប​អាច​ត្រូវបាន​បង្កក​។ ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​ទីក្រុង​តេ​អេ​រ៉ង់បាន​ធ្លាក់ចុះ​ក្នុងអំឡុង​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​ជាប់គាំង ​ក្នុងការ​ស្តារឡើងវិញ​នូវ​កិច្ចពិភាក្សា​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        68
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        396
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        444

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm