សកម្មភាពដឹកទំនិញក្នុងស្រុក កំពុងមានសន្ទុះ បន្ទាប់ពីស្ថានភាពសេដ្ឋកិច្ចងើបឡើង

2023/01/25 12:58:36 am        624

ភ្នំពេញ៖ អ្នកជំនាញផ្នែកដឹកជញ្ជូន មើលឃើញថា នៅដើមឆ្នាំ២០២៣ នេះ ស្ថានភាពការដឹកជញ្ជូនទំនិញក្នុងស្រុក មានសកម្មភាពមមាញឹកឡើងវិញ ជាពិសេសការដោះដូរទំនិញនៅតាមព្រំដែន បន្ទាប់ពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញ។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា បានថ្លែង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នេះថា កន្លងមកនេះ ដោយសារការរីករាលជំងឺកូវីដ១៩ បានធ្វើឲ្យវិស័យដឹកជញ្ជូន និងទូរគមនាគមន៍មានការប៉ះពាល់យ៉ាងខ្លាំង ជាពិសេសវិបត្តិសង្គ្រាមរុស្សី អ៊ុយក្រែនជាដើម បានធ្វើឲ្យតម្លៃសេវាដឹកជញ្ជូនឆ្លងដែន បានហក់ឡើងខ្ពស់ ក្នុងនោះចំពោះវិបត្តិកូវីដ ១៩វិញ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ដោយធ្វើឲ្យកម្ពុជាបង្កើតបានភាពស៊ុំានៅតាមសហគមន៍ ឈានទៅបើកប្រទេស និងបើកដំណើរការគ្រប់អាជីវកម្មឡើងវិញ ដោយមានសកម្មភាពសេដ្ឋកិច្ចកំពុងងើបឡើងជាបន្តបន្ទាប់។

លោក ជា ចាន់ដារ៉ា ថ្លែងឲ្យដឹងថា នៅដើមឆ្នាំ២០២៣នេះ ការដឹកជញ្ជូនក្នុងស្រុក ឃើញថា មានភាពល្អប្រសើរឡើងវិញ ដោយមានសកម្មភាពមមាញឹកជាងឆ្នាំមុន ជាពិសេសការចរាចរណ៍ទំនិញជាមួយប្រទេសជិតខាង គឺបានដំណើរការដោយរលូន មានការនាំចេញចូលទៅវិញទៅមកជាធម្មតា។ ចំណែកការដឹកជញ្ជូនទៅកាន់ប្រទេសចិន ក៏បានប្រព្រឹត្តិទៅដោយរលូនផងដែរ ស្របពេលកម្ពុជាកំពុងជំរុញអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ ផ្លូវល្បឿនលឿន និងកំពង់ផែជាដើម លោករំពឹងថា នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត នឹងមានការរីកចម្រើនកាន់តែខ្លាំង មិនថាតែវិស័យដឹកជញ្ជូននោះឡើយ។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលរំពឹងថា អនុវិស័យដឹកជញ្ជូន និងគមនាគមន៍ នឹងបន្តកើន​ឡើង គាំទ្រដោយការបន្តងើបឡើងនៃសកម្មភាពដឹកជញ្ជូនបម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ។

ទន្ទឹមនេះ ការដាក់ចេញ និងអនុវត្តនូវ "ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” នឹងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ព្រមទាំងនឹងលើកកម្ពស់ការប្រើប្រាស់ទំនិញ និងសេវាឌីជីថលនៅកម្ពុជាកាន់តែច្រើន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        7
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm