អភិបាលខេត្តកោះកុង បំផុសស្មារតីដល់មន្រ្តីរាជការ និងកីឡាករ ផ្សព្វផ្សាយដំណើរឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ

2023/01/25 07:51:50 am        361

កោះកុង៖ លោកជំទាវអភិបាលខេត្តកោះកុង បានបំផុសស្មារតីដល់មន្រ្តីរាជការ និងកីឡាករ​ក្នុងខេត្តទាំងអស់​ត្រូវផ្សព្វផ្សាយចែករំលែកព័ត៌មានឱ្យកាន់តែទូលំទូលាយ តាមរយៈបណ្តាញសង្គមពីដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ខែឧសភាខាងមុខ។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តធ្វើឡើងនៅពិធីបិទវគ្គការប្រកួតបាល់ទាត់​ដណ្ដើមពាន​រង្វាន់ប្រចាំឆ្នាំ និងតបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយជំរុញឱ្យមានការផ្សព្វផ្សាយពីកីឡាស៊ីហ្គេមកាន់តែខ្លាំងក្លា។

លោកជំទាវ មិថុនា ភូថង បានគូសបញ្ជាក់ កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ថា យុទ្ធនាការជាតិរាប់ថយក្រោយ ១០០ថ្ងៃសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ​គឺផ្តើមចាប់ថ្ងៃទី២៥ ខែមករា នេះតទៅហើយ ដើម្បីគាំទ្រវិស័យកីឡាជាតិក្រោម​ពាក្យស្លោក«កីឡារស់ក្នុងសន្តិភាព»។

ដើម្បីចូលរួមលើកកម្ពស់វិស័យកីឡាបាល់ទាត់ក្នុងខេត្តកោះកុង ឱ្យកាន់តែរីកចំរើនបន្ថែម លោកជំទាវអភិបាលខេត្ត ក៏ស្នើដល់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធាន​គណៈកម្មការក្លិបកីឡាបាល់ទាត់ អាជ្ញាធរក្រុងស្រុកពាក់ព័ន្ធ ត្រូវយកចិត្តទុកលើការហ្វឹកហាត់ ថែបំប៉ន កីឡាករ និងសូមលើកទឹកចិត្តដល់កីឡាករទាំងអស់។ ត្រូវរៀបចំឲ្យមានការប្រកួតឲ្យបានញឹកញាប់ ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងបំផុសសកម្មភាព​អប់រំកាយ និងកីឡាដល់សិស្សានុសិស្ស ឲ្យចូលរួមហាត់ប្រាណថែរក្សា និងបំប៉នសុខភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ឱ្យប្រកបដោយសីលធ៌ម ចៀសឆ្ងាញពីកាំរប្រព្រឹត្តនូវសកម្មភាពអសីលធម៌ អំពើ អបាយមុខផ្សេងៗ ជាពិសេសគឺការសេពគ្រឿងញៀនតែម្តង។

ទាក់ទិននឹងការជំរុញបំផុសស្មារតីរបស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត ត្រូវបានក្រុម​កីឡាករ អះអាងថា ពួកគេនឹងចូលរួមផ្សព្វផ្សាយសារសំខាន់ពីការរាប់​ថយក្រោយដំណើរ​ការឆ្ពោះ​ទៅកាន់ការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ លើកទី៣២ ឱ្យកាន់តែទូលំទូលាយ ដើម្បីសាធារណជនបានដឹង និងជ្រាបជាព័ត៌មានគ្រប់មជ្ឈដ្ឋាន។

គួរជម្រាបថា វិស័យកីឡា ក៏ជាវិស័យស្នូលសំខាន់មួយដែលរាជរដ្ឋាភិបាលបានខិតខំ​យកចិត្ត​ទុកដាក់​លើកកម្ពស់ និងបានចាត់ទុកវិស័យកីឡា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង​ទំនាក់ទំនង ការពង្រឹងសាមគ្គីភាព និងមិត្តភាព ព្រមទាំងបានរួមចំណែកដល់​ការបង្កើនមូលធនសង្គម និងការសម្រេចបានសុខដុមនីយកម្មក្នុងសង្គមជាតិ៕

(អត្ថបទ៖ ឈឹម មករា)

អត្ថបទដែលទាក់ទង

សហរដ្ឋអាមេរិក បើកការប្រកួតក្នុងនាមសហម្ចាស់ផ្ទះឈ្នះប៉ារ៉ាហ្កាយ ៤ទល់១
2026/06/13 10:17:02 am        1
បាល់ទាត់ពិភពលោក២០២៦ (FIFA World Cup 2026)៖ ម្ចាស់ផ្ទះកាណាដាបានត្រឹមស្មើបូស្ន៊ី ក្នុងការប្រកួតបើកឆាកពូលB
2026/06/13 09:45:44 am        1
មឿនលីម សុបញ្ញា សោកស្ដាយទទួលបានត្រឹមមេដាយប្រាក់ជើងឯកសាកលវិទ្យាល័យពិភពលោក នៅប្រេស៊ីល
2026/06/12 01:23:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលសាលា ប្រាប់ក្រុមការងារបន្តចុះឱ្យដល់ខ្នងផ្ទះដើម្បីស្តាប់ពីតម្រូវការពលរដ្ឋ និងដោះស្រាយ

2026/06/14 09:31:04 am
​អាជ្ញាធររាជធានីភ្នំពេញបន្តត្រួតពិនិត្យតាមទីតាំងប្រមូលផ្ដុំក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើស
2026/06/14 09:25:38 am
​កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
2026/06/13 05:21:29 pm
​យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm
​លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/14 02:45:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am