មនុស្ស​ ៣​នាក់​រួមទាំង​ជនសង្ស័យ​បាន​ស្លាប់​ក្នុងការ​បាញ់ប្រហារ​នៅ​ហាង​លក់ទំនិញ​ក្នុង​រដ្ឋ Washington

2023/01/25 04:04:55 pm        393

​អាមេរិក៖ នគរបាល​និយាយថា មនុស្ស​ ៣​នាក់​បាន​ស្លាប់​ក្នុងការ​បាញ់បោះ​ដោយ​សេរី​នៅ​ហាង​លក់ទំនិញ​មួយ​នៅ​កណ្ដាល​រដ្ឋ Washington កាលពី​ព្រឹក​ថ្ងៃ​អង្គារ ហើយ​ជនសង្ស័យ​បាន​ស្លាប់ ក្រោយ​ការ​តាម​ប្រមាញ់​រយៈពេល​មួយ​ម៉ោង​។

​អធិការ​នគរបាល​ប្រចាំ​តំបន់​លោក​ Matt Murray បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា មាន​ទូរស័ព្ទ​បន្ទាន់​មកកាន់​នគរបាល​ពី​ហាង​លក់ទំនិញ Circle K ក្នុង​ទីក្រុង Yakima រដ្ឋ Washington សហរដ្ឋ​អាមេរិក​នៅ​ម៉ោង​ប្រហែល ​3.30​នាទី​ព្រឹក នៅ​ពេល​មនុស្ស ​៣​នាក់​ដែល​ពុំ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ត្រូវ​បាន​ប្រទះឃើញ​ស្លាប់​។ ជនរងគ្រោះ​ ២​នាក់​ត្រូវ​បាន​បាញ់​នៅ​ក្នុង​ហាង តាម​អ្វី​ដែល​ក្រុម​អាជ្ញាធរ​និយាយ​ថា ទំនងជា​កើត​ចេញពី​អំពើ​ហិង្សា​មាន​ចេតនា​បាញ់​បោះ​ដោយ​សេរី ហើយ​ជនរងគ្រោះ​ទី​៣ ​ត្រូវ​បាន​រក​ឃើញ​នៅ​ខាងក្រៅ​ហាង​។

​នគរបាល​បាល​និយាយ​ថា ក្រោយ​បើក​ការ​បាញ់​ប្រហារ​នៅ​ហាង​លក់ទំនិញ ជនសង្ស័យ​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ឈ្មោះ​ Jarid Haddock វ័យ ​២១​ឆ្នាំ​បាន​រត់​ឆ្លង​ផ្លូវ​គេចខ្លួន និង​បាន​បាញ់រះ​ទៅលើ​រថយន្ត​មួយ​គ្រឿង​ដោយ​បង្ខំ​ឲ្យ​អ្នក​បើក​រថយន្ត​ទៅ​អង្គុយ​កៅអី​អ្នកដំណើរ។ ជនសង្ស័យ​បាន​លួច​រថយន្ត ​និង​រត់​គេច​ខ្លួន​បាត់​។ អំឡុង​ការ​តាម​ប្រមាញ់​រយៈពេល​មួយ​ម៉ោង នគរបាល​បាន​លឺ​ស្នូរ​គ្រាប់កាំភ្លើង​ចេញពី​កន្លែង​លាក់​ខ្លួន​របស់​ជនសង្ស័យ ក្រោយមក​បាន​ប្រទះឃើញ​ជនសង្ស័យ Haddock ដេក​ស្លាប់​ដោយសារ​របួស​។​

​គួរ​ឲ្យ​ដឹង​ថា ការបាញ់ប្រហារ​នៅក្នុង​ទីក្រុង Yakima គឺជា​ការ​បាញ់​បោះ​ដោយ​សេរី​ចុងក្រោយ​នៃ​អំពើ​ហិង្សា​ដោយ​អាវុធ​ ដែល​បាន​ធ្វើ​ឲ្យ​កក្រើក​សហរដ្ឋអាមេរិក។ ហេតុការណ៍​នេះ​បានកើត​ឡើង ក្រោយ​ការ​បាញ់​ប្រហារ​ចំនួន​ ៣​លើក​នៅ​រដ្ឋ California ចាប់​តាំងពី​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ដែល​បាន​សម្លាប់​មនុស្ស​ជាង ​២០​នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        373
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        420
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        397

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm