លោក Zelenskyy រុះរើ​គណៈរដ្ឋមន្ត្រី​​អ៊ុយ​ក្រែ​ន​ជុំវិញ​អំពើពុករលួយ​ ខណៈ​ប្រទេស​មាន​សង្គ្រាម​

2023/01/25 04:34:08 pm        410

​អ៊ុយក្រែន៖ ការលាលែង​ចេញពី​តំណែង ការបណ្តេញ​ចេញពី​តំណែង និង​ការតែងតាំង​ឡើងវិញ​ជា​បន្តបន្ទាប់ បាន​ធ្វើ​ឲ្យ​កក្រើក​រដ្ឋាភិបាល​របស់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ ខណៈ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy និង​បណ្ដា​មេដឹកនាំ​ផ្សេងទៀត​បាន​បញ្ជាក់​ពី​ការ​រុះរើ​តំណែង​ជាន់ខ្ពស់​ជាច្រើន​។

​ការិយាល័យ​ទំនាក់ទំនង​សម្រាប់​គណៈរដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន ​បាន​ជូនដំណឹង​ដល់​សភា​របស់​ប្រទេស​ថា ខ្លួន​បាន​បណ្តេញ​អនុរដ្ឋមន្ត្រី​ចំនួន ​៦​រូប និង​អ្នកគ្រប់គ្រង​តំបន់​ចំនួន ៥ សម្រាប់​ហេតុផល​ដែល​មិន​ត្រូវ​បាន​បង្ហាញ​។​ អំឡុង​សុន្ទរកថា​ពេលយប់​កាលពី​ថ្ងៃ​ចន្ទ​លោក Zelenskyy ​និយាយ​ថា ​យើង​បាន​សម្រេច​ចិត្ត​ដោះដូរ​បុគ្គលិក​រួច​ទៅ​ហើយ ដោយ​អ្នកខ្លះ​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​នេះ និង​ខ្លះ​ទៀត​ត្រូវធ្វើ​នៅ​ថ្ងៃស្អែក ដោយ​ផ្តោត​លើ​មន្ត្រី​ថ្នាក់​តំបន់​ផ្សេងៗ​នៅ​ក្នុង​ក្រសួង​នានា និង​គណៈកម្មការ​រដ្ឋាភិបាល​កណ្ដាល​ក្នុង​តំបន់ និង​ប្រព័ន្ធ​អនុវត្ត​ច្បាប់​។ ​​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក Ned Price បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា សហរដ្ឋ​អាមេរិក​បាន​ស្វាគមន៍​ចំណាត់​ការ​ដ៏​ឆាប់រហ័ស​របស់​លោក Zelenskyy ដោយ​បន្ថែម​ថា ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ចង់បាន​អភិបាលកិច្ច​ល្អ​នៅ​ក្នុង​ប្រទេស​។ លោក Price បាន​និយាយ​ថា សហរដ្ឋអាមេរិក​ពុំបាន​ដឹង​ថា ជំនួយ​របស់​ខ្លួន​ត្រូវ​បាន​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​អំពើពុករលួយ​បែបនេះ​សោះ ប៉ុន្តែ​នៅតែ​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​។

​លោក Viacheslav Shapovalov បាន​ដាក់​លិខិត​លាលែង​ពី​តំណែង​សរសេរ​ដោយ​ដៃ មួយថ្ងៃ​បន្ទាប់ពី​មាន​របាយការណ៍​ថ្មី​ដែល​បាន​ចោទប្រកាន់​ការិយាល័យ​របស់​លោក​ ទាក់ទង​អំពើពុករលួយ​។ របាយការណ៍​នេះ​បាន​ចោទប្រកាន់​លោក Shapovalov​ ពី​បទ​ប្រើប្រាស់​ជំនួយ​យោធា​ទិញ​ចំណី​អាហារ​ និង​សំលៀកបំពាក់​រដូវរងា​ដែល​មាន​តម្លៃ​លើស​ទីផ្សារ។​ លោក Oleksiï Simonenko រដ្ឋ​អាជ្ញា​រង​អ៊ុយ​ក្រែ​ន​បាន​លាលែង​ពី​តំណែង​ក្រោយ​បណ្តាញ​ព័ត៌មាន​ផ្សាយ​ថា លោក​បាន​លួច​ទៅ​ដើរ​កម្សាន្ត​នៅ​អេ​ស្ប៉ា​ញ ស្រប​ពេល​ប្រទេស​កំពុង​ផ្ទុះ​សង្គ្រាម ផ្ទុយ​នឹង​ច្បាប់​ហាមឃាត់​មិន​ឲ្យ​មនុស្ស​ប្រុស​ពេញកម្លាំង​ប្រយុទ្ធ​ចាក​ចេញពី​ប្រទេស​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        31
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm