អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ សម្រេច​បិទ​ខ្ទប់​ក្រុង​ព្រះសីហនុ​២​សប្ដាហ៍​ជា​បណ្ដោះ​អាសន្ន

2021/04/27 09:59:58 am        36

ព្រះសីហនុ៖ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ សម្រេច​បិទ​ខ្ទប់​ក្រុង​ព្រះសីហនុ​រយៈ​ពេល ២​សប្ដាហ៍ ខណៈ​ដែល​ភូមិសាស្ត្រ​មួយ​នេះ​ប្រឈម​មុខ​នឹង​កំណើន​នៃការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩​កាន់​តែ​ខ្លាំង​ឡើង។

ក្នុង​សេចក្ដី​សម្រេច​ចេញ​នៅ​ថ្ងៃ​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​សម្រេច​បិទ​ខ្ទប់​ក្រុង​ព្រះសីហនុ​រយៈ​ពេល ១៤​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​០៦ ខែ​ឧសភា។

បើ​តាម​សេចក្ដី​សម្រេច​នេះ អាជ្ញាធរ​ហាម​ឃាត់​ពលរដ្ឋ​គ្រប់​រូប​មិន​ឱ្យ​ធ្វើ​ដំណើរ​ចេញ​ពី​លំនៅឋាន ឬ​ទីកន្លែង​ស្នាក់​នៅ​បច្ចុប្បន្ន​នោះ​ឡើយ។

នៅ​ក្រោម​វិធានការ​បិទ​ខ្ទប់​នេះ អាជ្ញាធរ​ក៏​ហាម​ឃាត់​ផង​ដែរ​នូវ​ការ​ជួប​ជុំ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ ហាម​ឃាត់​រាល់​សកម្មភាព​ការងារ មុខ​របរ ឬ​អាជីវកម្ម​ទាំង​អស់។

អាជ្ញាធរ​ខេត្ត​នេះ ​សម្រេច​បិទ​ការ​​ធ្វើ​ដំណើរ​ពេលចាប់​ពី​ម៉ោង ៨​យប់​រហូត​ដល់​ម៉ោង ៥​ព្រឹក នៅ​ក្នុង​ភូមិសាស្ត្រ​ក្រុង​ព្រះសីហនុ។

ទោះជាយ៉ាងណា រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ផ្ដល់​ការ​លែក​លែង​មួយ​ចំនួន​ដល់​ការ​ធ្វើការ​ដំណើរ និង​ការ​ជួប​ជុំ​ដែល​​ត្រូវ​បាន​​សមត្ថកិច្ច​ពិចារណា​ថា «ចាំ​បាច់»។

ការ​បិទ​ខ្ទប់​ក្រុង​ព្រះសីហនុ បាន​កើត​ឡើង​បន្ទាប់​ពី​ខេត្ត​នេះ​រក​ឃើញ​មនុស្ស​ក្នុងចំនួន​ដ៏​ច្រើន បាន​ឆ្លង​មេរោគ​កូវីដ​១៩​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

​ក្រុង​ព្រះសីហនុ​នេះ ក្លាយ​ជា​ភូមិសាស្ត្រ​ទី​៣​ហើយ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់ បន្ទាប់​ពី​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដែល​ត្រូវ​បាន​បិទ​ខ្ទប់​ចាប់​ពី​ថ្ងៃ​ទី​១៥ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm