សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនល្អប្រសើរ ៥,២ ភាគរយ ក្នុងឆ្នាំ២០២២ ខណៈរំពឹងថា នឹងបន្តមានកំណើនរង្វង់៥,៥ភាគរយនៅឆ្នាំក្រោយ

2023/01/25 05:04:44 pm        567

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៥,២ ភាគរយ ក្នុងឆ្នាំ២០២២ ខណៈដែលសេដ្ឋកិច្ចសកល ដូចជាប្រទេសធំ មានសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងប្រទេសចិន មានកំណើនយឺតគួរឱ្យកត់សម្គាល់។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញតួលេខកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងវេទិកាសាធារណៈ ស្តីពី “ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកា ឆ្នាំ២០២៣” នៅព្រឹកថ្ងៃទី២៥ ខែមករា។

ក្រសួងលើកឡើងថា វិស័យឧស្សាកម្មបម្រើការនាំចេញ រួមមាន វិស័យកាត់ដេរ និង​កម្មន្តសាល​មិនមែនកាត់ដេររក្សាបាននូវកំណើនរឹងមាំ​ ដោយសារ​និន្នាការ​ល្អប្រសើរនៃតម្រូវការខាងក្រៅ។ ការនាំចេញផលិតផលកាត់ដេរនិងមិនមែនកាត់ដេរ បានកើនឡើងក្នុងអត្រា ១៤,៥ ភាគរយ និង ២៤,៧ ភាគរយ រៀងគ្នា ដែលទ្រទ្រង់ឱ្យវិស័យនេះ សម្រេចបាននូវកំណើនក្នុងរង្វង់១០,៨ភាគរយ និង១២,២ភាគរយ រៀងគ្នា សម្រាប់ឆ្នាំ២០២២។

ទន្ទឹមនឹងនេះ វិស័យទេសចរណ៍ បានងើបឡើងវិញក្នុងល្បឿនលឿនគួរឱ្យកត់សម្គាល់ ដោយ​សារការ​ងើបឡើងវិញនូវទំនុកចិត្តនៃការធ្វើដំណើរ និងការដកចេញនូវរបាំងធ្វើដំណើរ ស្របពេល​ដែលស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តមានភាពស្រាកស្រាន្ត។

សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងសម្រេចបាន កំណើនវិជ្ជមានក្នុងរង្វង់ ៥,៥ភាគរយ ប៉ុន្តែសន្ទុះកំណើនមានការថមថយជាងការរំពឹងទុកបន្តិច៕

អត្ថបទដែលទាក់ទង

ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
2026/08/14 08:42:31 pm        207
រយៈពេល២ឆ្នាំ បទល្មើសឆ្លងដែនពីវៀតណាម ឡាវ មកកម្ពុជាមាន ១៣៥៥ករណី និងឃាត់ខ្លួនជនល្មើសជាង ២ពាន់នាក់
2026/08/14 07:16:00 pm        302
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ដាក់ឱ្យដំណើរការកម្មវិធីរដូវកាលទី៦ ដើម្បីប្រកួតប្រជែងប្រាក់លាន
2026/08/14 07:11:52 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន MQ-9 ផលិតនៅអាមេរិក នៅខេត្ត Hormozgan

2026/08/14 08:55:40 pm
​សមាជិកសភាកោះ​តៃវ៉ាន់ អនុម័តថវិកាឆ្នាំ២០២៦ ក្រោយ​ពន្យារពេលយ៉ាង​យូរ​បំផុត​
2026/08/14 08:50:18 pm
​ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
2026/08/14 08:42:31 pm
​អ្នកបើកបាត់​បង់ជីវិត បន្ទាប់​ពី​​ឧទ្ធម្ភាគចក្រធ្លាក់​នៅភាគខាងកើតអាល្លឺម៉ង់
2026/08/14 08:32:13 pm
​មន្ត្រី៖ អាមេរិកចង់ឱ្យលោក Netanyahu ថ្កោលទោសការឡោម​ព័ទ្ធ​របស់​អ្នកតាំងលំនៅ ក្នុងភូមិប៉ាឡេស្ទីន
2026/08/14 08:06:59 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/14 09:38:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm