ខេត្ត​ព្រះសីហនុ​ដាក់​ភូមិ​ចំនួន​៥​ជា​«តំបន់​ក្រហម»​ក្រោយ​ផ្ទុះ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩​ធ្ងន់​ធ្ងរ

2021/04/27 09:59:58 am        33


ព្រះសីហនុ៖ ភូមិ​ចំនួន ៥​ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្នុង​ក្រុង​ព្រះសីហនុ ត្រូវ​បាន​ដាក់​ជា​«តំបន់​ក្រហម» ជា​តំបន់​ដែល​ផ្ទុះ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩​ធ្ងន់​ធ្ងរ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។

ភូមិ​ទាំង​៥​ដែល​ត្រូវ​បាន​ដាក់​ក្នុង​តំបន់​ក្រហម មាន​ភូមិ​១ ភូមិ​២ ភូមិ៣ ភូមិ​៤ និង​ភូមិ​៥ ដែល​ភូមិ​ទាំង​អស់នេះ​សុទ្ធ​តែ​ក្នុង​សង្កាត់​លេខ​៤ នៃ​ក្រុង​ព្រះសីហនុ​។

ការ​សម្រេចដាក់​ភូមិ​ទាំង​៥​នេះ​ជា​«តំបន់​ក្រហម» ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​សម្រេច​ហាម​ឃាត់​ពលរដ្ឋ​គ្រប់​រូប​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​លំនៅឋាន ឬ​ទីស្នាក់​អាស្រ័យ​បច្ចុប្បន្ន​របស់​ពួកគេ​នៅ​ក្នុង​តំបន់​ក្រហម​នោះ លើកលែង​តែ​មូលហេតុ​បន្ទាន់​ខាង​សុភាព និង​ការ​ធ្វើដំណើរ​របស់​មន្ត្រី​មាន​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ហាម​ឃាត់​ពលរដ្ឋ​ពី​តំបន់​ផ្សេង​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ចេញ​ចូល​តំបន់​ក្រហម​ដែរ លើក​លែង​តែ​ការ​ធ្វើ​ដំណើរ​របស់​មន្ត្រី​មាន​សមត្ថកិច្ច​ប៉ុណ្ណោះ។

ចំណែក​ឯ​សកម្មភាព​ការងារ មុខ​របរ អាជីវកម្ម ផ្សារ​ និង​កន្លែង​លក់​ម្ហូប​អាហារ និង​គ្រឿង​ឧបភោគ​បរិភោគ ក៏​ត្រូវ​បានរដ្ឋបាល​ខេត្ត​សម្រេច​ឱ្យ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ផង​ដែរ។

រដ្ឋបាល​ខេត្ត​បញ្ជាក់​ថា បុគ្គល​ណា​ល្មើស​នឹង​សេចក្ដី​សម្រេច​នេះ នឹង​ត្រូវ​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​ស្ដី​ពី​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ផ្សេង​ទៀត៕

 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        74
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        119
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        125

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm