លោក Biden អំពាវនាវ​ឱ្យមាន​បម្រាម​អាវុធ បន្ទាប់ពី​ការបាញ់ប្រហារ​ជា​បន្តបន្ទាប់​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា

2023/01/25 07:08:04 pm        333

​អាមេរិក៖ បន្ទាប់ពី​ការបាញ់ប្រហារ​ជា​បន្តបន្ទាប់​ដ៏​ធំ​បណ្តាល​ឲ្យ​មនុស្ស​ជាង ​២០​នាក់​ស្លាប់​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក ប្រធានាធិបតី​លោក ​Joe Biden បាន​អំពាវនាវ​ដល់​សភា​កាលពី​ថ្ងៃ​អង្គារ​ ឱ្យ​បញ្ជូន​ច្បាប់​ដាក់​បម្រាម​អាវុធ​វាយប្រហារ​មកកាន់​តុ​របស់​លោក ​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​

​ជំនួប​ជាមួយ​មេដឹកនាំ​សភា​គណបក្ស​ប្រជាធិបតេយ្យ​លោក Biden បាន​និយាយថា សមាជិក​ព្រឹទ្ធ​សភា​រដ្ឋ​កាលីហ្វ័រ​ញ៉ាលោក Dianne Feinstein បាន​បង្ហាញ​ឡើងវិញ​នូវ​ច្បាប់​បម្រាម​អាវុធ​។ នៅ​ក្នុង​ការ​បាញ់​ប្រហារ ​៣​លើក​ផ្សេងគ្នា​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​បណ្តាល​ឲ្យ​មនុស្ស ២១​នាក់​ស្លាប់​នៅ​សហរដ្ឋអាមេរិក​។ អាជ្ញាធរ​និយាយ​ថា ពួកគេ​នៅតែ​ព្យាយាម​កំណត់​ពី​មូលហេតុ​នៃ​ការ​បាញ់​ប្រហារ​ទាំង​ ៣​លើក​នេះ​។​ ​ជនសង្ស័យ​ក្នុង​ការ​វាយប្រហារ​ ២លើក​មុនគឺជា​បុរស​ដែលមាន​អាយុ​ចូលនិវត្តន៍ ដែល​ចាស់​ជាង​ខ្មាន់កាំភ្លើង​ធម្មតា​ក្នុងការ​បាញ់ប្រហារ​ដ៏​ឃោ​រឃៅ​ នៅក្នុង​សហរដ្ឋអាមេរិក​។ រដ្ឋ​កាលីហ្វ័រ​ញ៉ាមានច្បាប់​ហាមប្រាម​កាំភ្លើង​តឹងរ៉ឹង​បំផុត​នៅ​សហរដ្ឋអាមេរិក ជា​ប្រទេស​ដែលមាន​អត្រា​មាន​កាំភ្លើង​ឯកជន​ខ្ពស់បំផុត​ក្នុង​ពិភពលោក​។ រដ្ឋ​បាន​ហាមប្រាម​កាំភ្លើង​ជាច្រើន​ប្រភេទ​ដែល​ស្របច្បាប់​នៅក្នុង​រដ្ឋ​ផ្សេងទៀត ហើយ​ការទទួលបាន​អាជ្ញាប័ណ្ណ​ប្រើប្រាស់​កាំភ្លើង​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​មានការ​លំបាក​។

ទោះជា​យ៉ាងណា អ្នករស់នៅ​រដ្ឋ​កាលីហ្វ័​រ​ញ៉ា​ដែលមាន​ចេតនា​បំពាន​ច្បាប់ អាចមាន​អាវុធ​ហាមឃាត់​ដោយ​ខុសច្បាប់​ពី​ផ្នែក​ខ្លះ​របស់​ប្រទេស​ដែល​កាំភ្លើង​ត្រូវបាន​លក់​ដោយ​សេរី​។​ ​កាំភ្លើងខ្លី​ពាក់កណ្តាល​ស្វ័យប្រវត្តិ ជា​កាំភ្លើង​ដែល​កាន់​បាន​យ៉ាង​ទូលំទូលាយ​បំផុត​នៅក្នុង​ប្រទេស ហើយ​ប្រភេទ​ខ្លះ​ស្របច្បាប់​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ ប៉ុន្តែ​រដ្ឋ​ហាមឃាត់​នូវ​អ្វីដែល​ខ្លួន​កំណត់ថា​ ជាអាវុធ​វាយប្រហារត្រូវបាន​កំណត់ដោយ​ល​ក្ខ​ណៈ​ពិសេស​របស់​កាំភ្លើង និង​រួមបញ្ចូល​ទាំង​កាំ​ភ្លើង​ពាក់កណ្តាល​ស្វ័យប្រវត្តិ MAC-10។ ប្រជាជន​រដ្ឋ​កាលីហ្វ័រ​ញ៉ា​អាច​បន្តកាន់កាប់​អាវុធ​ស្របច្បាប់ និង​បាន​ចុះបញ្ជី​មុន​ទសវត្សរ៍​ឆ្នាំ​១៩៩០ ឬ​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ អាស្រ័យ​លើ​ប្រភេទ​អាវុធ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        49
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        69
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        90

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm