កម្ពុជា​រក​ឃើញ​មនុស្ស​៦៥៥​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ​១៩ ខណៈ​អ្នក​ជំងឺ​កូវីដ​១៩​ចំនួន ២២៤​នាក់​ទៀត​ជា​សះ​ស្បើយ

2021/04/27 09:59:58 am        1.5 K

ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស​ដល់​ទៅ ៦៥៥​នាក់​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩ ខណៈ​អ្នក​ជំងឺ​កូវីដ​១៩​ចំនួន ២២៤នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​និយាយ​ថា ករណី​ឆ្លង​ថ្មី​សរុប​ដល់​ទៅ ៦៥៤​នាក់ សុទ្ធ​តែ​ឆ្លង​មេរោគ​កូវីដ​១៩ ក្រោយ​ពី​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយ​ ១​ករណី​ទៀត គឺ​ជា​ករណី​នាំ​ចូលដែល​ត្រូវ​បាន​រក​ឃើញ​លើ​ពលការិនី​កម្ពុជា​ដែល​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា។

បើ​តាម​ក្រសួង​សុខាភិបាល ករណី​ឆ្លង​ថ្មី​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ ត្រូវ​បាន​រក​ឃើញ​ច្រើន​លើស​លប់​នៅ​រាជ​ធានី​ភ្នំពេញ​ដល់​ទៅ ៥២២​នាក់ បន្ទាប់​មក​ពី​គឺ​ខេត្ត​ព្រះសីហនុ ដែល​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ដល់​ទៅ ១១៣​នាក់។

ក្រសួង​សុខាភិបាល ឱ្យ​ដឹង​ទៀត​ថា ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ រក​ឃើញ​ ៥​នាក់ដូច​គ្នា ហើយ​បន្ទាប់​មក​ខេត្ត​កំពង់ចាម និង​ខេត្ត​កែប ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៣​នាក់​ដូច​គ្នា​ដែរ ខណៈ​​ដែល​ខេត្ត​​កំពង់ស្ពឺ មណ្ឌលគិរី ត្បូងឃ្មុំ រក​ឃើញ​អ្នក​ឆ្លង​ថ្មី ១​នាក់​ប៉ុណ្ណោះ។

គិតត្រឹម​ថ្ងៃនេះ កម្ពុជារក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨ ៨៤៨​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ​១៩ ដែល​ភាគ​ច្រើន​លើស​លប់​ដល់​ទៅ ៨ ៣០១​នាក់ ឬ​ប្រហែល​ ៩៤ភាគរយ បាន​ឆ្លង​មេរោគ​កូវីដ​១៩​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។

ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ផង​ដែរថា អ្នក​ជំងឺ​កូវីដ​១៩​ចំនួន ២២៤​នាក់​បន្ថែម​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ជា​សះ​ស្បើយ​សរុប​កើន​ដល់ ៣ ១៤៨​នាក់​ហើយ​មក​ដល់​ថ្ងៃ​នេះ ខណៈ​អ្នក​ជំងឺ​កូវីដ​១៩​ចំនួន ៥ ៦៣៣​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        29
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        237
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        226

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm