សម្ដេច​តេ​ជោ និង​ប្រធានាធិបតី​បារាំង​សម្រេច​សាងសង់​ឡើងវិញ​វិមាន​រំលឹក​ដល់​អ្នកទទួល​អនិច្ចកម្ម​ក្នុង​សង្គ្រាមលោកលើកទី​១

2023/01/26 12:12:25 am        784

ភ្នំពេញ៖ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ប្រធានាធិបតី​បារាំង បានសម្រេច​សាងសង់​វិមាន​រំលឹក​ដល់​អ្នកទទួល​អនិច្ចកម្ម​ក្នុង​សង្គ្រាមលោកលើកទី​១​ឡើងវិញ ក្រោយ​បំផ្លាញ​គ្មាន​សល់​កាលពី​ឆ្នាំ​១៩៧៥ ដោយ​របប​ខ្មែរក្រហម។​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម អេ​ម៉ា​ញូ​អែល ម៉ា​ក្រុង ប្រធានាធិបតី​បារាំង បានសម្រេច​សាងសង់​វិមាន​រំលឹក​ដល់​អ្នកទទួល​អនិច្ចកម្ម​ក្នុង​សង្គ្រាមលោកលើកទី​១​ឡើងវិញ​នៅ​សួនច្បារ​ខាងមុខ​ស្ថានទូត​សាធារណរដ្ឋ​បារាំង ក្រោយ​មានការ​បំផ្លាញ​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​១៩៧៥។​

ពិធី​ក្រុង​ពាលី និង​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​ឡើងវិញ​ នូវ​រូបសំណាក រូប​ពីរ ឬ​វិមាន​រំលឹក​ដល់​អ្នកទទួល​អនិច្ចកម្ម​ក្នុង​សង្គ្រាមលោកលើកទី​១​ឡើងវិញ​នេះ បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ឯកឧត្ដម Olivier - Becht រដ្ឋមន្ត្រី​ប្រតិភូ​អម​រដ្ឋមន្ត្រី​អឺរ៉ុប​ និង​កិច្ចការបរទេសទទួលបន្ទុក​ពាណិជ្ជកម្ម​ក្រៅប្រទេស ភាព​ទាក់ទាញ និង​ជនជាតិ​បារាំង​នៅក្រៅ​ប្រទេស នៃ​សាធារណរដ្ឋ​បារាំង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័នរដ្ឋ​របស់​កម្ពុ​ជា​ជាច្រើនរូប​ទៀត នៅ​សួនច្បារ​មុខ​ស្ថានទូត​សាធារណរដ្ឋ​បារាំង ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​មានប្រសាសន៍ថា ការសាងសង់​វិមាន​នេះ​ឡើងវិញ គឺជា​ការ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​របស់យុទ្ធជន​ស្ម័គ្រចិត្ត​ខ្មែរ​ចំនួន ១៥១​នាក់ ដែល​បាន​ពលី​ជីវិត​ក្នុង​សង្គ្រាមលោក ចន្លោះ​ពី​ឆ្នាំ​១៩១៤ ដល់​ឆ្នាំ​១៩១៨ នៅ​ប្រទេស​បារាំង​។

បន្ថែម​ពីលើ​នេះ សំណង់​វិមាន​ដែល​នឹង​លេចចេញ​ជា​រូបរាង​ឡើង​នាពេលខាងមុខ ជាការ​បង្ហាញ​នូវ​ចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ជា​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា និង​បារាំង​ផងដែរ​។​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្ថែមថា វិមាន​រំលឹក​ដល់​អ្នក​ដែល​ទទួលអនិច្ចកម្ម​ក្នុង​សង្គ្រាមលោកលើកទី​១ ជា​ស្តូប​អនុស្សាវរីយ៍ រវាង​ទាហាន​ខ្មែរ និង​បារាំង ដែល​បាន​ពលី​ជីវិត​ក្នុង​សង្គ្រាមលោកលើកទី​១ ហើយ​អាជ្ញាធរ​បារាំង និង​ឥស្សរជន​ខ្មែរ​បាន​ព្រមព្រៀងគ្នា​សាងសង់​ស្ដូប​នេះ​ឡើង​នៅ​ទល់មុខ​ស្ថានទូត​បារាំង ខាងត្បូង​រង្វង់​មូល​គល់ស្ពាន​ជ្រោយចង្វារ កាលពី​ឆ្នាំ​១៩២៥ គឺ​ដើម្បី​រំលឹក​ដល់​ជ័យជម្នះ​សង្គ្រាមលោកលើកទី​១ របស់​បារាំង ក្នុងការដណ្ដើមយក​ជោគជ័យ​លើ​អាល្លឺម៉ង់ និង​រំលឹក​ដល់​ពលិកម្ម​រប​ស់​កម្ពុជា ក្នុងការ​បញ្ជូន​កងទ័ព​ទៅ​ជួយ​ច្បាំង​បារាំង អំឡុង​សង្គ្រាមលោកលើកទី​១​នោះ។​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២២ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នៅ​ចំពោះមុខ ឯកឧត្តម អេ​ម៉ា​ញូ​អែល ម៉ា​ក្រុង ប្រធានាធិបតី​បារាំង ក្នុងជំនួប​ឯ​វិមាន​រដ្ឋាភិបាល​បារាំង អេ​លី​ហ្សេ នៅ​ទីក្រុង​ប៉ារីស​ថា សម្តេច​បាន​អនុញ្ញាតឱ្យ​មានការ​សាងសង់​វិមាន​នេះ​ឡើងវិញ​។

រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ដួច​ផ្តើមគំនិត​ក្នុងការ​សាងសង់​វិមាន​នេះ​ឡើងវិញ ដើម្បី​ជាការ​រំលឹក​ដល់​ពលិកម្ម​រប​ស់​កម្ពុជា​ក្នុងការ​បញ្ជូន​កងទ័ព​ទៅ​ជួយ​ច្បាំង​បារាំង និង​រំលឹក​ដល់​ជ័យជម្នះ​សង្គ្រាមលោកលើកទី​១ របស់​បារាំង និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ចាប់ពី​ឆ្នាំ​១៩៧៩​មក បាន​ខិតខំ និង​លើក​តម្លៃ​នូវ​រាល់​សមិទ្ធផល​នានា​ដែល​នៅ​សេសសល់​ពី​ការកម្ទេច​ចោល​របស់​ខ្មែរក្រហម និង​ដើម្បី​ពង្រឹង​ចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ជា​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា និង​បារាំង​ឱ្យ​កាន់តែ​រឹងមាំ​ឋិតថេរ​យូ​អង្វែង​តទៅ​។​

ឯកឧត្តម Olivier - Becht បាន​មានប្រសាសន៍ថា បារាំង​ទទួលបាន​ជ័យជម្នះ​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​១៩១៨ បារាំង​មិន​ភ្លេច​ចំពោះ​អ្នក​បាន​ពលី​ក្នុង​ភ្លើងសង្គ្រាម​នោះទេ​។ ដូច្នេះហើយ​ទើប​អាជ្ញាធរ​បារាំង និង​ឥស្សរជន ខ្មែរ​បាន​ព្រមព្រៀងគ្នា​សាងសង់​ស្ដូប​នេះ​ឡើង ដើម្បី​រំលឹក​ដល់​ជ័យជម្នះ​សង្គ្រាមលោកលើកទី​១ របស់​បារាំង​ក្នុងការ​ដណ្ដើមយក​ជោគ​ជ័យ​លើ​អាល្លឺម៉ង់ និង​រំលឹក​ដល់​ពលិកម្ម​រប​ស់​កម្ពុជា ក្នុងការ​បញ្ជូន​កងទ័ព​ទៅ​ជួយ​ច្បាំង​បារាំង​។​

សូម​ជម្រាបជូន​ថា វិមាន​រំលឹក​ដល់​អ្នក​ដែល​ទទួលអនិច្ចកម្ម​ក្នុង​សង្គ្រាមលោកលើកទី​១ ត្រូវ​រចនា​ឡើងលើ​ខឿន​ទម្រង់​អដ្ឋ​កោណ និង​មាន ៣​ថ្នាក់ ធ្វើ​អំពី​បេតុង ក្រាល​ថ្ម​ក្រា​នី​ត ដែលមាន​ទំហំ​ខឿន​សរុប ១៤,២២​ម៉ែត្រ គុណ​១៤,២២ ម៉ែត និង​កម្ពស់​សរុប ១២,៧៤​ម៉ែត្រ ដោយ​ថ្នាក់​ទី​១ កម្ពស់ ១,១០​ម៉ែត្រ លម្អរ​ដោយ​សួនច្បារ រីឯ​ថ្នាក់​ទី​២ កម្ពស់ ២,១០ ម៉ែត្រ និង​ថ្នាក់​ទី​៣ កម្ពស់ ៩,៣៧ ម៉ែត្រ មាន​បដិមា​ទាហាន​ខ្មែរ​-​បារាំង កម្ពស់​ពី​បាទជើង ដល់​ចុង​ស្លឹក​កន្ទួត ៣,៣៧​ម៉ែត្រ និង​ស្ថិតនៅ​កម្ពស់ ១២,៧៤​ម៉ែត្រ ពី​កម្រិត​កម្ពស់​សូន្យ មាន​រូបសំណាក​សត្វ​តោ​ធ្វើ​អំពី​លង្ហិន ចំនួន​៤ រចនា​តាម​សិល្បៈ​ខ្មែរ​ស្ថិតនៅតាម​ជ្រុង​នៃ​អនុទិស តំណាង​ឲ្យ​ឆ្មាំ​នៃ​អនុទិស​ទាំង​៤៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា​

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        99
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        145
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm