ការពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន មាន​ភាពចាំបាច់ ដើម្បី​កំណត់​ការទទួលខុសត្រូវ​រប​ស់បុ​គ្គល​

2023/01/26 02:58:24 am        686

​ភ្នំពេញ​៖ ឯកឧត្តម សួស យ៉ា​រ៉ា ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា លើកឡើងថា ការកំណត់​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន មាន​ភាពចាំបាច់​ ដើម្បី​បែងចែក​ការទទួលខុសត្រូវ​រប​ស់បុ​គ្គល​។

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន បន្ទាប់ពី​ជំនួប​រវាង ឯកឧត្តម សួស យ៉ា​រ៉ា ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា បាន​ដឹកនាំ​គណៈកម្មការ​ទី​៥ និង​តំណាង​គណៈកម្មការ​ពាក់​ព័ន្ធ ជួប​ជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​សហការី ដើម្បី​ស្វែងយល់ “​កិច្ចការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​”​។

​នាឱកាស​នោះ ឯកឧត្តម សួស យ៉ា​រ៉ា បាន​សម្តែង​ការកោតសរសើរ​ចំពោះ​ការបំពេញ​តួនាទី​របស់​អ្នកសារព័ត៌មាន​គ្រប់រូប ដោយ​ក្រោម​ការដឹកនាំ​របស់​ក្រសួង​ព័ត៌មាន បាន​គ្រប់គ្រង​ដោយ​ជោគជ័យ ហើយ​មាន​លក្ខណៈពិសេស​នោះ គឺ​ការចូល​រួមជាមួយ​រាជរដ្ឋាភិបាល​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុងក្រោយ​ក្នុង​បរិបទ​កូ​វីដ​១៩ ដែល​បាន​គ្រប់គ្រង​បាន​យ៉ាង​ល្អ​នូវ​ព័ត៌មាន​មិន​ពិត និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ព័ត៌មាន​ពិត រហូត​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​គ្រប់រូប​។ ឯកឧត្តម បន្តថា ការទទួលខុសត្រូវ​លើ​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ បានផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​បង្ហាញ​ការទទួលខុសត្រូវ​ចំពោះ​សង្គមជាតិ​។

​ឯកឧត្តម បញ្ជាក់ថា អ្នកសារព័ត៌មាន​ត្រូវ​កសាង​ក្រមសីលធម៌ ពង្រឹង​វិជ្ជាជីវៈ​ឲ្យ​បានល្អ ហើយ​ការផ្សព្វផ្សាយ​ទាមទារ​ឲ្យ​មានការ​ទទួលខុសត្រូវ ប៉ុន្តែ​ជាក់ស្តែង​មាន​អ្នកសារព័ត៌មាន​មួយចំនួន​ក៏​ទទួលស្គាល់​ពី​ភាព​ចន្លោះប្រហោង​នៃ​ក្រមសីលធម៌ និង​សមត្ថភាព​របស់ខ្លួន ហើយ​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន មាន​ភាពចាំបាច់ គួរ​ត្រូវ​បានអនុម័ត​ឲ្យ​អនុវត្ត​ក្នុង​ស្ថា​ប័​នីតិប្រតិបត្តិ ដើម្បី​បែងចែក​ពី​ការទទួលខុសត្រូវ​រប​ស់បុ​គ្គល​។

​ឯកឧត្តម ខៀវ កាញារីទ្ធ បាន​លើកឡើងថា វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា ជា​វិជ្ជាជីវៈ​សេរី ហើយក៏​ជា​សិទ្ធិ​មួយ​ដែល​ធានាបាន​ដោយ​រដ្ឋធម្មនុញ្ញ ដូច្នេះ​ចំពោះ​កំហុស​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​មិនអាច​ចាត់​វិធានការណ៍​ភ្លាមៗ​នោះទេ ដោយ​ប្រើប្រាស់​វិធានការ​អប់រំ ហើយ​លើសពីនេះ​តាមរយៈ​សមាគម​នានា​ត្រូវ​ចូលរួម​សហការ​ណែនាំ ដើម្បី​បញ្ជៀ​ស​ការដាក់បន្ទុក​មកលើ​រាជរដ្ឋាភិបាល​ក្រោយពី​មាន​វិធានការ​ណាមួយ​ទៅលើ​បុគ្គល​នោះ​។

​ជាមួយគ្នានេះ ឯកឧត្តម សួស យ៉ា​រ៉ា បង្ហាញ​ជំនឿ​ថា តាមរយៈ​តម្លៃ​នៃ​វិស័យ​សារព័ត៌មាន គឺជា​តម្លៃ​មួយ​ដ៏​សំខាន់​ក្នុងសង្គម រួមជាមួយ​ក្រោម​ការដឹកនាំ​របស់​ក្រសួង​ព័ត៌មាន​នឹង​ជំរុញ​ឲ្យ​វិស័យ​មួយ​នេះ​ដើរ​ទន្ទឹមនឹង​បរិបទ​បច្ចេកវិទ្យា ហើយ​ស្របទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ ជាពិសេស​រដ្ឋសភា និង​ក្រសួង​ព័ត៌មាន បន្ត​ពង្រឹង​ការឆ្លើយតប​ជូន​ប្រជាពលរដ្ឋ​ទៅតាម​សេចក្តីត្រូវការ និង​សិទ្ធិសេរីភាព​៕ អត្ថបទ​៖ សេក ឧ​ត្ត​ម 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm