លោកស្រី Stephanie Frappart​ នឹង​ក្លាយ​ជា​មន្ត្រី​អាជ្ញា​កណ្ដាល​ស្ត្រី​ដំបូង​គេ​នៅ​ការប្រកួត Euro បុរស​

2021/04/27 09:59:58 am        274

​បាល់ទាត់៖ ​លោកស្រី Stephanie Frappart​ នឹង​ក្លាយ​ជា​មន្ត្រី​អាជ្ញា​កណ្តាល​ស្ត្រី​ដំបូង​ នៅ​ការប្រកួត​បុរស​បាល់ទាត់​ជើងឯក​ទ្វីប​អឺរ៉ុប​។ ​លោកស្រី Frappart​ ត្រូវ​បាន​ជ្រើសរើស​ជាមួយ​ជំនួយការ​អាជ្ញា​កណ្តាល រឺ​មន្ត្រី​ទី៤ ក្នុង​ការ​ប្រកួត Euro ២០២០ ដែល​លើក​មក ២០២១ នេះ​។

​​អាជ្ញា​កណ្តាល​បារាំង​វ័យ ៣៧ឆ្នាំ​រូបនេះ​ក៏បាន​ក្លាយជា​អាជ្ញាកណ្តាល​ស្ត្រី​ដំបូង​ដែរ​ ដែល​ដឹកនាំ​ការប្រកួតបុរស UEFA Champions League កាលពី​ខែធ្នូ​ចុងឆ្នាំ​មុន​។ ​កាលពី​ខែមីនា​លោកស្រី​ក៏បាន​ដឹកនាំ​ការប្រកួត​ជំ​រុះ World Cup បុរស​ជា​លើកដំបូង​ផងដែរ​។ ​រំលឹកថា ​លោកស្រី Stephanie Frappart ​បាន​ដឹកនាំ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ស្ត្រី​រវាងអាមេរិក និងហូ​ឡង់​កាលពី​ឆ្នាំ២០១៩ និង​ពាន UEFA Super Cup ផងដែរ​ក្នុង​ឆ្នាំ​នោះ​រវាង Chelsea និង Liverpool​។​ ​ក្រៅពីនោះ​លោកស្រី​ក៏បាន​ដឹកនាំ​ការប្រកួត​បុរស​នៅ​ក្របខណ្ឌ​បារាំង Ligue 1 និង UEFA Europa League ផងដែរ​។​ ​ការប្រកួត Euro ២០២០ ដែល​លើក​មក ២០២១ ដោយ​សារ​តែ​វិបត្តិ Covid-19 នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី១១ ខែមិថុនា​តទៅ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        145
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        157
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm