កម្ពុជា​ទទួលបាន​ទំនុកចិត្ត​បន្ថែម ក្រោយ​កិច្ចប្រជុំ​នាយ​បេសកកម្ម​ស៊ី​ហ្គេមលើក​ទី​១

2023/01/26 04:22:20 pm        661

​ស៊ីហ្គេម៖ កិច្ចប្រជុំ​នាយ​បេសកកម្ម​ស៊ី​ហ្គេម ​(CDM) ​លើក​ទី​១ នៅ​កម្ពុជា បាន​ដំណើរការ​យ៉ាង​រលូនកាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៣ ដោយបាន​ផ្ដល់នូវ​ទំនុកចិត្ត​បន្ថែមទៀត សម្រាប់​ម្ចាស់ផ្ទះ​កម្ពុជាក្នុងការ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នា​ខែឧសភា​ខាងមុខ។​

​កិច្ចប្រជុំ​ថ្ងៃ​ដំបូងនៅ​សណ្ឋាគារ​ហ្គា​ឌិន​ស៊ី​ធី​នេះ មានការ​ចូលរួម​ពី​នាយ​បេសកកម្ម និង​ប្រតិភូគ្រប់​បណ្ដា​ប្រទេស​មា​ជិ​ក ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ​និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន មានប្រសាសន៍ថា កិច្ចប្រជុំ​នេះបាន​ផ្ដើម​ជាមួយ​ប្រធានបទ​សំខាន់ៗ ពាក់ព័ន្ធ​នឹង​ការ​ទទួល​បដិសណ្ឋារកិច្ច​, ​ពិធី​បើក​-​បិទ​, ​ការ​ស្នាក់នៅ ហូបចុក និង​ដឹកជញ្ជូន​, ​វេជ្ជសាស្ដ្រ​កីឡា និង​ដូ​ភីង​, ​ពិធីការ និង​ហ្គេម​ព័ត៌មានវិទ្យា​ជាដើម ដែល​រាល់​ការធ្វើ​បទ​បង្ហាញ​នីមួយៗសុទ្ធតែ​ទទួលបាន​ការគាំទ្រ​ពី​បណ្ដា​ប្រតិភូ​ចូលរួម និង​ជាការ​ផ្ដល់នូវ​ភាពកក់ក្ដៅ​បន្ថែមទៀត សម្រាប់​ប្រតិភូ និង​អត្ត​ព​លិ​ក​ទាំងអស់ដែល​នឹងត្រូវ​មក​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា​ផងដែរ។​

​ទន្ទឹម​ជាមួយគ្នា នាយ​បេសកកម្ម​នៃ​ប្រទេស​សមាជិកបាន​សម្ដែង​ការ​សាទរ និង​កោតសរសើរ​កម្ពុជាក្នុងការ​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ ដើម្បី​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ជាក់ស្ដែង​នាយ​បេសកកម្ម​វៀតណាម មី​យ៉ាន់​ម៉ា និង​ប្រ៊ុយណេ​ជាដើមដែល​បានបង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់​ថា កម្ពុជា​នឹង​អាចធ្វើ​បាន ហើយ​ទទួលបាន​ជោគជ័យ​ជាក់​ជា​ពុំបាន ទោះបីជា​ការរៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​លើកដំបូង​យ៉ាងណាក៏ដោយ។​ ​​គួរ​ដឹងថា កិច្ចប្រជុំ​រយៈពេល ៣​ថ្ងៃនេះ បន្ទាប់ពី​កិច្ចប្រជុំ​នាយ​បេសកកម្ម​ស៊ី​ហ្គេម​នៅ​ព្រឹក​ថ្ងៃ​ដំបូង ក៏ដូចជា​ការចូលរួម​ពិធី​រាប់​ថយក្រោយ ១០០​ថ្ងៃនៃ​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍លើក​ទី​៣២ ឆ្នាំ​២០២៣ នា​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នាយ​បេសកកម្ម​ទាំងអស់ក៏​នឹងមាន​ការធ្វើដំណើរ​ទស្ស​ន​កិច្ច​ ទីលាន​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​ពហុ​កីឡដ្ឋាន​ជាតិ រួច​នឹង​បន្តទៅ​ទស្សនកិច្ច​ទីលាន​ប្រកួត​នៅ​ខេត្ត​ព្រះសីហនុ មុន​មាតុភូមិ​និវត្ត​ទៅកាន់​បណ្ដា​ប្រទេស​រៀងៗ​ខ្លួន​វិញនា​ថ្ងៃទី​២៧ ខែមករា​ផងដែរ៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm