អាមេរិក និង​អាល្លឺម៉ង់​នឹង​បញ្ជូន​រថក្រោះ​ទំនើប​ជួយ​អ៊ុយ​ក្រែ​ន​ប្រឆាំង​ការ​វាយ​លុក​របស់​រុស្ស៊ី​

2023/01/26 04:30:56 pm        759

​អាមេរិក៖ សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ ទី​២៥​មករា​ថា ​ខ្លួន​នឹង​ផ្គត់ផ្គង់​រថក្រោះ​ប្រយុទ្ធ​ទំនើប​បំផុត​របស់​ខ្លួន​ចំនួន​ ៣១​គ្រឿង ក្រោយ​អាល្លឺម៉ង់​ចេញ​ការប្រកាស​ស្រដៀង​គ្នា​នេះ ដែល​ត្រូវ​បាន​សាទរ​ដោយ​ទីក្រុង Kyiv ថា ​ជា​ចំនួន​ប្រែប្រួល​ដ៏​ធំ​នៅ​ក្នុង​សមរភូមិ​របស់​ខ្លួន ​ដើម្បី​បណ្ដេញ​ការ​វាយ​លុក​លុយ​របស់​រុស្ស៊ី​។

​ការសម្រេចចិត្ត​របស់​អាមេរិក​បញ្ជូន​រថក្រោះ M1 Abrams បាន​ជួយ​ទម្លាយ​ភាព​ជាប់​គាំង​ផ្នែក​ការទូត​ជាមួយ​អាល្លឺម៉ង់ ជុំវិញ​ការស្វែងរក​មធ្យោបាយ​ល្អ​បំផុត​ជួយ​ទីក្រុង Kyiv ក្នុង​សង្គ្រាម​របស់​ខ្លួន​ជាមួយ​រុស្ស៊ី ​ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយមក រុស្ស៊ី​បាន​ថ្កោលទោស​ការ​សម្រេច​ចិត្តរ​បស់​ទីក្រុង​ប៊ែ​រ​ឡាំង ​ដែល​ផ្ដល់​រថក្រោះ​ឡេ​ភើ​ត​ជំនា​ន់ទី​២ (Leopard 2) ថា ​ជា​ការ​បង្កជម្លោះ​ដ៏​គ្រោះថ្នាក់​។ ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ប្រយ័ត្នប្រយែង​ចំពោះ​គំនិត​នៃ​ការ​ដាក់​ពង្រាយ​រថក្រោះ Abrams ដែល​ពិបាក​ថែទាំ ប៉ុន្តែ​ត្រូវ​បង្វែរ​គោលដៅ​ដើម្បី​បញ្ចុះបញ្ចូល​អាល្លឺម៉ង់​ឲ្យ​បញ្ជូន​រថក្រោះ​ឡេ​ភើ​ត​ជំនា​ន់ទី​២ (Leopard 2) ដែល​បាន​ធ្វើ​ប្រតិបត្តិការ​កាន់តែ​ងាយស្រួល​របស់​ខ្លួន ដែល​ជា​កម្លាំង​ស្នូល​ដ៏​ធំ​របស់​កងទ័ព​ណា​តូ​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​។​

​អាល្លឺម៉ង់​និយាយ​ថា ខ្លួន​នឹង​បញ្ជូន​រថក្រោះ​ធុន​ធ្ងន់​ឡេ​ភើ​ត​ជំនា​ន់ទី​២ ​ចំនួន ​១៤​គ្រឿង​ទៅកាន់​សមរភូមិ​របស់​អ៊ុយ​ក្រែ​ន​។ ​លោក​ប្រធានាធិបតី Joe Biden បាន​ប្រកាស​ពី​ការសម្រេចចិត្ត​របស់​សហ​រដ្ឋ​អាមេរិក នៅ​ក្នុង​សេចក្ដី​អត្ថាធិប្បាយ​នៅ​សេត​វិមាន ដោយ​លើក​ឡើង​ថា រថក្រោះ​ទាំងនេះ​ជា​តម្រូវ​ការចាំបាច់​ក្នុង​ការ​ជួយ​កងទ័ព​អ៊ុយ​ក្រែ​ន​ ពង្រឹង​សមត្ថភាព​ប្រយុទ្ធ​របស់​ពួកគេ​ក្នុង​ការ​បើក​លក្ខខណ្ឌ​ភូមិសាស្ត្រ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        66
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        394
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        442

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm