តំណាងអង្គការ UNICEF ថ្មីប្រចាំកម្ពុជា នឹងបន្តផ្តល់ការគាំទ្រ និងជំនួយមកកម្ពុជា

2023/01/26 05:02:06 pm        715

ភ្នំពេញ៖ នៅក្នុងឱកាសប្រគល់លិខិតសារតាំងមួយពីឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៣ ម្សិលមិញនេះ លោក Willam Paris តំណាងតែងតាំងថ្មីនៃអង្គការមូលនិធិកុមារបស់អង្គការ សហប្រជាជាតិ (LASEF) ប្រចាំកម្ពុជា អះអាងថានឹងបន្តផ្តល់ការការគាំទ្រ និងជំនួយរបស់ខ្លួនដល់កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។

ជាមួយការសន្យាខាងលើ តំណាងអង្គការ UNICEF ថ្មី សម្តែងការភ្ញាក់ផ្អើលចំពោះការវិវត្តរីក​ចម្រើន​យ៉ាងខ្លាំងរបស់កម្ពុជានាពេលបច្ចុប្បន្ន បើប្រៀបធៀបទៅនឹងពេលដែលរូបលោកធ្លាប់បានមកដល់​កម្ពុជានៅឆ្នាំ២០០២។

ជាមួយនឹងការកោតសរសើរពីកិច្ចសហប្រតិបត្តិការរឹងមាំរវាងកម្ពុជា និង អង្គការ UNICEF តំណាង​អង្គការរូបនេះ បានអះអាងពីការប្តេជ្ញាចិត្តក្នុងការថែរក្សាទំនាក់ទំនងនេះ ហើយនឹងបន្តធ្វើកិច្ចការ​យ៉ាងជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធទាំងអស់លើវិស័យដែលបានគូសបញ្ជាក់ខាងលើ។

នាឱកាសនោះ ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីស្តីទី បានសម្តែងការស្វាគមន៍ចំពោះការគាំទ្រយ៉ាង​ពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះតំណាងថ្មីរបស់ UNICEF និងក្រុមការងា ក្នុងការ​បំពេញ​ការងារដ៏សំខាន់របស់អង្គការ UNICEF នៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានរំលឹកពីប្រវត្តិដ៏យូនៃកិច្ចសហប្រតិបត្តិការវាងកម្ពុជា និងអង្គការ UNICEF ជាពិសេសការផ្ដល់ជំនួយក្រោយពីការដួលរលំរបបខ្មែរក្រហម ដែលជំនួយនេះបានរួមចំណែក​បន្ធូរការ​លំបាកនានារបស់ប្រជាជនកម្ពុជានាពេលនោះ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះគម្រោងរបស់អង្គការ UNICEF) លើវិស័យអប់រំ សុខភាពនឹង​អាហារូបត្ថម្ភ, កិច្ចការពារកុមារ ទឹកស្អាតនិងអនាម័យ ព្រម ទាំងគោលនយោបាយនិង​ហិរញ្ញប្បទានសាធារណៈសម្រាប់កុមារ។ កិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗ បេសអង្គការ UNICEF ក្នុងការជួយដល់​សុខុមាលភាព​កុមារ និងក្រុមគ្រួសាររបស់ពួកគេ ក្នុងអំឡុង ការតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំងជំនួយក្នុងការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព ក៏ត្រូវបានទទួលស្គាល់​ផងដែរ ។

ភាគីទាំងពីរបានអះអាងជាថ្មីម្តងទៀតអំពីការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការបន្តពង្រឹង កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាងកម្ពុជា និងអង្គការ UNICEF៕

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        3
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        107
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm