ក្រសួងកសិកម្មដាក់ឲ្យប្រើប្រាស់ផ្លូវការ សួនបច្ចេកវិទ្យាកសិកម្ម

2023/01/26 05:16:06 pm        885

មណ្ឌលគិរី៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៦ មករា ឆ្នាំ២០២៣នេះ បានប្រកាសជាផ្លូវការ ក្នុងការដាក់ឲ្យប្រើប្រាស់ សួនបច្ចេកវិទ្យាកសិកម្ម នៃមជ្ឈមណ្ឌលឧត្តមភាព​ប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហាររូបត្ថម្ភ (ស៊ីសេន) ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

កម្មវិធីសម្ពោធសួនបច្ចេកវិទ្យាកសិកម្មនេះ បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ញើញចូលរួមពី ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា, តំណាងទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់​ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំនៅកម្ពុជា, ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងប្រជាកសិករ សរុបចំនួនប្រមាណ ១៥០នាក់។

សួនបច្ចេកវិទ្យាកសិកម្មនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជាថ្នាលសម្រាប់រៀន​សូត្ររបស់​កសិករនិងតួអង្គពាក់ព័ន្ធ, ជាទីតាំងសម្រាប់ការស្រាវជ្រាវ, ជាថ្នាលសម្រាប់កម្មវិធីហាត់ការ​កសិកម្ម​ដល់និស្សិតនិងកសិករ, ជាកម្មវិធីសហការអនុវត្តសកម្មភាពជាមួយ ដៃគូ និងជាវេទិកាភ្ជាប់​ទំនាក់ទំនងជាមួយវិស័យឯកជន។

សួនបច្ចេកវិទ្យាកសិកម្មនេះដែរ ស្ថិតក្នុងទីធ្លាមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ទើបតែចាប់ផ្តើមរៀបចំសកម្មភាពប៉ុន្មានខែចុងក្រោយនេះ ដែលទាមទារនូវការរៀបចំ និងកែលម្អ​បន្ថែមទៀត ដើម្បីក្លាយជាទីតាំងកាន់តែប្រសើរមួយសម្រាប់ចូលរួម និងបម្រើជាផលប្រយោជន៍​ដល់ការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសកម្ពុជា។

សូមបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានចុះមកសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីនេះជាច្រើនឆ្នាំមក​ហើយ ក្នុងការស្រាវជ្រាវ​ពីសក្តានុពល​នៃដំណាំដំឡូងបារាំង និងបានជួបណ្តុះបណ្តាលប្រជាកសិករធ្វើផលិតកម្ម​ដំណាំ​ដំឡូង​បារាំង​បានដោយជោគជ័យ និងបានជួយបណ្តុះបណ្តាលលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទធ្វើការស្រាវជ្រាវនិក្ខេបបទលើដំណាំដំឡូងបារាំងបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត៕

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm