មឈូស​លក់ដាច់​អស់​គ្មាន​សល់ ខណៈ​អ្នកស្លាប់​ដោយសារ​វីរុស ​COVID-19 ​កើនឡើង​នៅតាម​តំបន់​ជនបទ​ប្រទេស​ចិន​

2023/01/26 05:34:16 pm        844

​ចិន៖ សារព័ត៌មាន BBC បាន​រក​ឃើញ​ភស្តុតាង​នៃ​អ្នក​ស្លាប់​ ដែល​ត្រូវ​បាន​ចាត់ទុកថា​បាន​ស្លាប់​ទាក់ទង​នឹង​វីរុស Covid-19 ​នៅ​ក្នុង​តំបន់​ជនបទ​នានា​របស់​ប្រទេស​ចិន ខណៈ​វីរុស​នេះ​បាន​ឆ្លង​រាល​ដាល​ចេញពី​ទីក្រុង​ធំៗ​ទៅកាន់​តំបន់​ដាច់ស្រយាល​កាន់​តែ​ច្រើន ដែលមាន​អត្រា​មនុស្ស​ចាស់​ច្រើន​។

​នៅក្នុង​តំបន់​ស៊ិន​ចូ​វ (Xinzhou) នៃ​ខេត្ត​សាន​ស៊ី (Shanxi) ភាគ​ខាងជើង ក្រុម​អ្នកធ្វើ​មឈូស​កំពុង​មមាញឹក​យ៉ាងខ្លាំង។ សារព័ត៌មាន​នេះ​បាន​មើល​ឃើញ​ជាងឈើ​ជំនាញ​ឆ្លាក់ ​និង​កាត់​ឈើ​ធ្វើ​មឈូស​យ៉ាង​ច្រើន​។ ពួកគេ​និយាយ​ថា ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ពួកគេ​ធ្វើ​មឈូស​រហូត​គ្មាន​ពេល​សម្រាក​ទេ​។ ​អ្នកភូមិ​ម្នាក់ និង​ជា​អតិថិជន​បាន​ប្រាប់​សារព័ត៌មាន ​BBC ​ថា នៅ​ពេល​នេះ​មឈូស​លក់ដាច់​គ្មាន​សល់​។ ​មានការ​ជជែក​វែកញែក​ជាច្រើន​អំពី​ចំនួន​ពិតប្រាកដ​នៃ​អ្នក​ស្លាប់​ដោយសារ​វីរុស Covid-19 នៅ​ក្នុង​ប្រទេស​ចិន បន្ទាប់ពី​វីរុស​នេះ​បាន​ឆ្លង​រាលដាល​ពេញទី​ក្រុង​ធំៗ​ជាច្រើន​របស់​ប្រទេស​នេះ​។ ​

លោក អ៊ូ ស៊ុន​យូ (Wu Zunyou) ប្រធាន​អ្នក​ជំនាញ​ខាង​ជំងឺ​រាតត្បាត​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​ទប់ស្កាត់​ជំងឺឆ្លង​បាន​និយាយ​កាលពី​ចុង​សបា្ដហ៍​មុន​ថា ៨០%​ នៃ​ចំនួន​ប្រជាជន​សរុប​មាន​ជាង​ ១​ពាន់​លាន​នាក់​ត្រូវ​បាន​ឆ្លង ចាប់​តាំង​ពី​ប្រទេស​ចិន​បាន​ដកចេញ​វិធានការ​ទប់ស្កាត់​វីរុស​កាលពី​ខែ​ធ្នូ​។ កាលពី​សប្ដាហ៍​មុន ប្រទេស​ចិន​បាន​រាយការណ៍​ចំនួន​អ្នក​ស្លាប់​ទាក់ទង​នឹង​វីរុស Covid-19 ប្រមាណ ១៣.០០០​នាក់​ក្នុង​ពេល​មិន​ដល់​មួយ​សប្ដាហ៍ ដោយ​បន្ថែម​ថា អ្នក​ស្លាប់​ចំនួន ​៦០.០០០​នាក់​ត្រូវ​បាន​រាប់​ចាប់​តាំង​ពី​ខែ​ធ្នូ​មក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        68
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        396
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        444

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm