ចិន​និយាយថា​ ករណី​ឆ្លង COVID-19 ប្រចាំថ្ងៃ​ឡើងដល់​ជាង​ ៧​លាន​នាក់ ខណៈ​អ្នកស្លាប់​ប្រចាំថ្ងៃ​មាន​ជាង​៤.០០០​នាក់​

2023/01/26 06:06:38 pm        742

​ចិន៖ មជ្ឈមណ្ឌល​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង​របស់​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ​ទី​២៥​មករា​ថា ការ​ឆ្លង​ថ្មី​នៃ​វីរុស COVID-19 ​ប្រចាំថ្ងៃ​នៅក្នុង​ប្រទេស​ចិន​ បាន​ហក់​ឡើង​ដល់​ចំណុចកំពូល​ដែល​មាន​រហូត​ដល់​ជាង ​៧​លាន​នាក់​ក្នុង​មួយថ្ងៃ​អំឡុង​ថ្ងៃ​ទី​២២ ​ខែ​ធ្នូ ខណៈ​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ប្រចាំថ្ងៃ​ដែលមាន​ជាង ​៤.០០០​នាក់​កាលពី​អំឡុង​ថ្ងៃ​ទី​៤ ​ខែ​មករា។

​ទិន្នន័យ​ដែល​បាន​បញ្ចេញ​នៅ​លើ​គេហទំព័រ​របស់​មជ្ឈមណ្ឌល​នេះ បាន​កើតមានឡើង​បន្ទាប់ពី​អ្នក​ជំនាញ​ខាង​ជំងឺ​រាតត្បាត​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​បង្ការ​ជំងឺឆ្លង​ឈានមុខ​បាន​និយាយ​កាលពី​ចុង​សប្ដាហ៍​មុន​ថា ៨០% ​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ចិន​ជាង ​១.៤​ពាន់​លាន​នាក់​បាន​ឆ្លង​វីរុស​នេះ​រួច​ទៅ​ហើយ ដែល​នឹង​អាច​មាន​ការ​ឆ្លង​ខ្លាំង​នៅ​រយៈពេល ​២​ ទៅ​ ៣​ខែ​ខាងមុខ​។

​មជ្ឈមណ្ឌល​ខាងលើ​និយាយ​ថា នៅ​អំឡុង​ថ្ងៃ​ទី​២២ ​ខែ​ធ្នូ ​ឆ្នាំ​២០២២ ចំនួន​មនុស្ស​ឆ្លង និង​ចំនួន​អ្នក​ជំងឺ​មាន​អាការៈ​ក្ដៅខ្លួន​មក​ពិគ្រោះ​យោបល់​បាន​កើន​ឡើង​ដល់​ចំណុច​ខ្ពស់​បំផុត ក្នុង​នោះ​ចំនួន​អ្នក​ឆ្លង​បាន​កើន​ឡើង​ជាង ​៧​លាន​នាក់​ក្នុង​មួយថ្ងៃ ហើយ​ចំនួន​អ្នកជំងឺ​ក្ដៅខ្លួន​ចូល​មក​ពិគ្រោះ​ជំងឺ​បាន​កើន​ឡើង​ដល់ ​២.៨៦៧​លាន​នាក់​។​ ​ក្រុម​មន្ត្រី​គណៈ​កម្មការ​សុខភាព​ជាតិ​ចិន​បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា ប្រទេស​ចិន​មាន​ចំនួន​អ្នក​ជំងឺ COVID-19 កើន​ឡើង​ដល់​ចំណុចកំពូល​នៅ​តាម​គ្លីនិក​ព្យាបាល​ជំងឺ​ក្ដៅខ្លួន បន្ទប់​សង្គ្រោះ​បន្ទាន់ និង​អ្នកជំងឺ​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        39
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        117
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm