អាជ្ញាធរជាតិអប្សរា បើកការដ្ឋានជួសជុលរានហាល របស់ប្រាសាទបុរាណបន្ទាយសំរែ

2023/01/26 08:43:43 pm        788

សៀមរាប៖ អាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការGIZនៃប្រទេសអាល្លឺម៉ង់ បានធ្វើ​ពិធីសែនព្រេន​តាមបែបជំនឿសាសនា សុំសេចក្តីសុខ ក្នុងការរៀបចំបើកការដ្ឋាន​ជួសជុលរានហាលផ្នែកខាងកើត​ របស់ប្រាសាទបន្ទាយសំរែ ​កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

អ្នកជំនាញអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា លោក ឡុង ណារី មាន​ប្រសាសន៍ថា ​ពិធីសែនព្រេននេះ ក្នុងបំណងសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី វត្ថុ​ស័ក្តិសិទ្ធិ​ដែលថែរក្សារានហាលខាងកើតរបស់ប្រាសាទបន្ទាយសំរែ ដើម្បីធ្វើការជួសជុល​ឱ្យរួចផុតពី​ហានិភ័យ និងរក្សាទុកជាកេរតំណែលសម្រាប់កូនចៅជំនាន់ក្រោយបានយូរអង្វែងតទៅទៀត។

លោក មានប្រសាសន៍ទៀតថា រានហាលផ្នែកខាងកើតនៃប្រាសាទបន្ទាយសំរែ ដែល​កសាងឡើង​អំពីថ្មភក់ តាំងពីអំឡុងពាក់កណ្តាលសតវត្សរ៍ទី១២ កំពុងរងការខូចខាតមួយចំនួន​ដូចជា គ្រឹះខាង​ក្រោមបានស្រុត មានការបាត់ថ្មខ្លះៗ និងកន្លែងខ្លះទៀតមានចន្លោះប្រហោងច្រើន បង្កាន់ដៃនាគ​មានស្នាមបាក់ស្ទើរទាំងអស់ រីឯចម្លាក់តោក៏មានការខូចខាតខ្លះដែរ។

ក្នុងការបើកដំណើរការជួសជុលរានហាលរបស់ប្រាសាទបុរាណបន្ទាយសំរែនេះដែរ ក៏មានការ​បង្ហាត់​បង្រៀនដល់និស្សិតផ្នែកស្ថាបត្យកម្មដែលមកពីសាកលវិទ្យាល័យ​បៀលប្រាយ និង​សាកលវិទ្យាល័យអង្គរ ក្នុងខេត្តសៀមរាបចំនួន២០នាក់ ​ឱ្យយល់ដឹងអំពីសំណង់បុរាណ និង​កិច្ចការអភិរក្សថ្មជាមួយក្រុមអ្នកជំនាញនៃអង្គការអាល្លឺម៉ង់ ដែលកំពុងតែបំពេញការងារ​នៅ​ឯប្រាសាទ​សំរែផងដែរ។

ក្រុមនិស្សិតទាំងនោះ នឹងត្រូវចុះអនុវត្តផ្ទាល់នៅការដ្ឋាន ដោយផ្តោតទៅលើការគូសប្លង់បាត រចនា​សម្ព័ន្ធគ្រឹះប្រាសាទ ដើម្បីឱ្យចេះពីរបៀបជួសជុលចម្លាក់ថ្មប្រាសាទ ​ស្គាល់ពីថ្មដែលនៅរាយប៉ាយ សិក្សាគម្លាតរបស់ថ្ម​ និងឱ្យចេះសង្កេតពីអ្វីដែលជាបញ្ហាប្រឈមផង៕


អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        3
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        107
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm