របប​សឹក​យោធា​ចេញ​ដី​កាតាម​ចាប់ខ្លួន​ក្រុម​រដ្ឋមន្ត្រី​ដែល​បង្កើត​រដ្ឋាភិបាល​ថ្មី​រួបរួម​ជាតិ

2021/04/27 09:59:58 am        650

​មី​យ៉ាន់​ម៉ា៖ យោធា​សហភាព​មី​យ៉ាន់​ម៉ា​បាន​និយាយ​ថា ពួកគេ​បាន​ចេញ​ដី​កាតាម​ចាប់ខ្លួន​មនុស្ស ២៦​នាក់ ដែល​រួម​ទាំង​ឥស្សរជន​ទាំងអស់​ទទួល​បាន​ការតែងតាំង​ជា​រដ្ឋមន្ត្រី ​ដោយ​ក្រុម​ប្រឆាំង​របស់​ពួកគេ។​

​របប​សឹក​យោធា​បាន​ធ្វើ​សេចក្តីប្រកាស​បែបនេះ​ តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋកាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍។ ពួកគេ​បាន​និយាយ​ថា រដ្ឋាភិបាល​ខុសច្បាប់ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ​ដែល​បង្កើត​ឡើង​ដោយ​យោធា​ដោយ​អនុ​ឡោម​តាមច្បាប់​រដ្ឋធម្មនុញ្ញ។ គណៈកម្មាធិការ​ដែល​ប្រឆាំង​នឹង​យោធាបាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៦ ខែ​មេសា​កន្លងទៅ​ពី​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​រួបរួម​ជាតិ និង​បាន​តែ​ទាំង​រដ្ឋមន្ត្រី ១៤​រូប។ គណៈកម្មាធិការ​មួយ​នេះ រួមមាន​ទាំង​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ផង​ដែរ។​ ខណៈ​នោះ​ដែររដ្ឋាភិបាល​រួបរួម​ជាតិ​ បាន​ស្នើ​សុំ​ប្រទេស​សមាជិក​សមាគម​ជាតិ​អាស៊ី​-​អាគ្នេយ៍ ​(​អាស៊ាន​) ឲ្យ​ទទួល​ស្គាល់​សិទ្ធិ​អំណាច​ស្របច្បាប់​របស់​ខ្លួន​នៅ​សហភាព​មី​យ៉ាន់​ម៉ា។​

​ទោះបីជា​យ៉ាងណាក៏ដោយ មេដឹកនាំ​យោធា​លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​លាំង គ្រោង​នឹង​ចូល​​រួម​ជំនួប​កម្រិត​កិច្ចប្រជុំ​កំពូល​មួយ​នេះ ដែល​រៀបចំឡើង​នៅ​រដ្ឋធានី​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ។​ ដោយឡែក ប្រេសិត​ពិសេស​អង្គការសហប្រជាជាតិ​ (UN)​ទទួលបន្ទុក​កិច្ចការ​សិទ្ធិមនុស្ស​នៅ​សហភាព​មី​យ៉ាន់​ម៉ា លោកស្រី គ្រីស្ទី​ន ស្ក្រា​នឺ ប៊ឺ​ជឺ​នឺ នឹង​មាន​វត្តមាន​ផង​ដែរ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​តែមួយ​នោះ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        57
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        178
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm